ភាគទី ១២៦

104 3 0
                                    

« ហេតុអីក៏ឯងដឹង? »

   ថេយ៉ុង មិនដឹងថា យូលី ដឹងមកពីណាបានបើតាំងពីនាងវះកាត់ហើយមកនាងឋិតក្រោមក្រសែរភ្នែកអ្នកផ្ទះនិងមិត្តភក្តិរហូត។

« យើងគិតថា យ៉ុនហ្គី ដឹងថាយើងត្រូវការឈាមពីដុកទ័រម្នាក់នោះយើងប្រហែលៗមុខថាគេគឺជាកូនប្រុស អ៊ំ ឆេ និងអ៊ំ ហាន់ »

   យូលី មិនស្គាល់ឈ្មោះ ហានជុន ឡើយតែនាងអាចប្រហែលមុខគេបានតាំងពីជួបលើកដំបូងម៉្លេះព្រោះកាលពីនាងរស់នៅផ្ទះចំការជាមួយនឹង យ៉ុនហ្គី អ៊ំ ឆេ ធ្លាប់បង្ហាញរូបថតរបស់ ហានជុន ឱ្យនាងមើលដែរ។ នាងមានអារម្មណ៍ថា យ៉ុនហ្គី តាមដាននាងយូរមកហើយៗក៏ជឿថាអ្នកដែលបរិច្ចាគឈាមឱ្យនាងទាន់ពេលវេលានោះក៏ជា យ៉ុនហ្គី ព្រោះគេមានខ្សែរយៈពីខាងក្នុងដែលអាចរាយការណ៍ស្ថានភាពនាងទៅគេឱ្យបានទាន់ពេលវេលា។

« ហើយចុះឯងដឹងទេថា យ៉ុនហ្គី គេទៅនៅឯណា? »

« យើងមិនបានសួរទេ »

    យូលី មិនដឹងថាហេតុអី ថេយ៉ុង ឈប់សួរពីរឿងដែលនាងសង្ស័យថា យ៉ុនហ្គី ជាអ្នកបរិច្ចាគឈាមតែនាងក៏ឆ្លើយតាមសំណួរដែលគេសួរមកនោះ។

« កន្លែងតែមួយដែលគេទៅបានគ្រប់ពេលមានបញ្ហាគឺមានតែផ្ទះចំការប៉ុណ្ណោះតែក៏មិនយល់ថាហេតុអីបានជា ហ្គីយ៉ុង ទៅរកលើកណាក៏មិនជួប »

    យូលី បន្លឺឡើងទាំងមិនអស់ចិត្ត បើអាចនាងចង់តែទៅមើលឯចំការដោយខ្លួនឯងផ្ទាល់។ យ៉ុនហ្គី ដឹងមករហូតថានាងសុខទុក្ខយ៉ាងម៉េចហើយដូច្នេះហើយនាងក៏កើតចិត្តចង់ដឹងចង់ទៅឃើញការរស់នៅរបស់គេដោយផ្ទាល់។

« ប្រហែលជាគេមិននៅទីនោះពិតមែនទេដឹង? »

« យើងមានអារម្មណ៍ថាគេពិតជានៅទីនោះ យើងចង់ទៅមើលដោយផ្ទាល់ថាគេទៅនៅទីនោះបីឆ្នាំម្នាក់ឯងបានយ៉ាងម៉េច »

« បើគេនៅចម្ការ ហ្គីយ៉ុង គួរតែរកឃើញហើយមិនមែនទៅច្រើនដងហើយមិនជួបអ៊ីចឹងទេ »

    ថេយ៉ុង និយាយទាំងចាប់ផ្ដើមដៅរកចំណុចមិនប្រក្រតីរបស់ យូលី។ មុនពេលដែលនាងបានជួប យ៉ុនហ្គី ម្ដងទៀតនាងដូចជាមិនជ្រួលច្របល់មិននឹកបារម្ភដល់ យ៉ុនហ្គី ថ្នាក់នឹងទេ ថេយ៉ុង មានអារម្មណ៍ថាសញ្ញាអ្វីម្យ៉ាងកំពុងតែបង្ហាញចេញមកពីក្នុងចិត្ត យូលី។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora