ក្រោយពីផ្លាស់អាវរួច យ៉ុនហ្គី ក៏ត្រឡប់មកសាលពិធីវិញកំដរ យ៉ាស្មីន ដែលនៅតែឯងមិនស្គាល់អ្នកណារហូតចប់កម្មវិធីទើបជូននាងទៅផ្ទះវិញមុននឹងត្រឡប់មកផ្ទះរបស់ខ្លួន។ ក្រោយពីសំអាតខ្លួនរួច យ៉ុនហ្គី ក៏មិនទាន់ងងុយទើបគេយកទូរស័ព្ទ យូលី មកបើកមើលឆែកឆេររូបថតនិងវីដេអូដែលលួចថតនោះហើយលុបចោលអស់ពីក្នុងនោះ។ តែក្រៅពីលុបរូបថតនិងវីដេអូដែលនាងថតហើយគេចាប់បាននោះ យ៉ុនហ្គី ក៏នៅអូសមើលរូបថតផ្សេងៗទៀតក្នុងទូរស័ព្ទរបស់នាងដែរ។ ឈ្លៀតពេលបានទូរស័ព្ទនាងមកក្នុងដៃ យ៉ុនហ្គី ក៏យកគណនីអាយជីរបស់នាងទៅunblockគណនីរបស់ខ្លួនហើយផុសរូបនៅថ្ងៃដែលគេទទួលសញ្ញាប័ត្រនោះក្នុងគណនីរបស់នាងដោយមិនភ្លេចបញ្ចូលរូបថតដែលគេបានឱនថើបសក់នាងមួយសន្លឹកដែរ។ យ៉ុនហ្គី បន្តអូសមើលរូបភាពក្នុងទូរស័ព្ទនោះរហូតស្ទើរតែទាំងអស់ក៏ចាប់អារម្មណ៍រូបភាពឡានមួយដែលនាងបានថតទើបគេចុចមើលភ្លាម។
<< នាងដឹងរឿងយើងនិង ចាងមី យូរហើយឬ? >>
ក្រោយពីពិនិត្យមើលថ្ងៃទីនិងពេលវេលាថតនៅចុងសន្លឹករូបភាពហើយស្រាប់តែ យ៉ុនហ្គី បើកភ្នែកធំៗភ្លាមព្រោះរូបនេះថតបានតាំងពីពីរឆ្នាំមុនមកម៉្លេះ។ រូបដែល យូលី តាមទាន់គេជាមួយនឹង ចាងមី ក៏មិនមែនមានតែឡានដែលថតបានថាបើកទៅខុនដូររបស់ ចាងមី ដែរតែរូបបន្ទាប់ពីនោះសុទ្ធតែជារូបដែលថតបានជារឿយៗឯចំណតឡានដែលគេជាអ្នកបើកទ្វារឡានឱ្យ ចាងមី ចូលទៅអង្គុយហើយចេញពីក្រុមហ៊ុនជាមួយគ្នាព្រោះពេលនោះគេឧស្សាហ៍ចេញទៅជាមួយ ចាងមី ណាស់។ យ៉ុនហ្គី លុបរូបភាពទាំងនោះហើយរកមើលភ័ស្តុតាងដែលនាងអាចលួចទុកបានសូម្បីតែកន្លែងថតសំលេងក៏គេចូលទៅឆែកដូចគ្នា។
< បងចង់ឱ្យខ្ញុំនិយាយប៉ុន្មានដងទៀតថាខ្ញុំនៅស្រឡាញ់បង ? >
< គួរឱ្យធុញ >
< ពួកយើងមិនអាចត្រូវគ្នាវិញមែនអ្ហេ៎ះ យ៉ុនហ្គី ? >
< ឈប់និយាយដដែលៗទៅ >
ខ្សែសំលេងតែមួយគត់ដែលថតទុកក្នុងទូរស័ព្ទត្រូវបាន យ៉ុនហ្គី បើកស្ដាប់ហើយនឹកចាំយ៉ាងច្បាស់ថានេះជាសំលេងសន្ទនារវាងគេនិង ចាងមី កាលពីប៉ុន្មានថ្ងៃមុននៅឯក្រុមហ៊ុនថ្ងៃដែល យូលី បានទៅជាមួយគេ។
VOUS LISEZ
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?