ក្រោយពីប្រាប់អ្នកគ្រប់គ្នាពីរឿងដែល យូលី ដឹងថាខ្លួនបាត់បង់កូនក្នុងផ្ទៃរួចមក យ៉ុនហ្គី ក៏ចាកចេញពីផ្ទះដោយមានត្រឹមរបស់របរបន្តិចបន្តួចដាក់ក្នុងកាបូបស្ពាយយកទៅជាមួយប៉ុណ្ណោះ។ ក្រោយចាកចេញពីផ្ទះ យ៉ុនហ្គី ក៏មិនបានទៅណាឆ្ងាយក្រៅពីចំការរបស់ខ្លួន កន្លែងតែមួយគត់ដែលគេតែងមកគ្រប់ពេលមានអារម្មណ៍មិនល្អ។
កន្លងទៅមួយរយៈខ្លី កម្មវិធីសប្បុរធម៌ក៏កាន់តែខិតជិតមកដល់តែអ្នកទទួលខុសត្រូវរៀបចំកម្មវិធីបែរជាបាត់ខ្លួនទាក់ទងមិនបានទៅវិញ។ ធ្មិចបើកៗ យូលី ក៏បានចេញពីមន្ទីរពេទ្យជាមួយនឹងសុខភាពល្អប្រសើរជាងមុនតែនាងត្រូវតាមដានសុខភាពឱ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យប្រចាំខ្លួនដដែល។
« ប្រាំឈុតដែលខ្ញុំឱ្យបងរៀបចំពាក់លើម៉ាឡាកាំងនោះត្រៀមរួចហើយមែនទេ? »
យូលី ចូលមកដល់ក្នុងហាងក៏រហ័សសួរទៅមេការហាងដែលជាមនុស្សជំនិតរបស់ខ្លួននៅកន្លែងការងារ។
« ចាស៎អ្នកនាង! »
« អ៊ីចឹងយកវាទៅពាក់លើម៉ាឡាកាំងទៅ ចាំខ្ញុំជួយ »
យូលី និយាយហើយក៏ដើរចូលទៅខាងក្នុងដើម្បីយកឈុតដែលត្រូវដាក់តាំងលើម៉ាឡាកាំងនៅខាងក្រៅសាលកម្មវិធី។ ឈុតទាំងប្រាំត្រូវបានបំពាក់លើម៉ាឡាកាំងកល់ប្រអប់កញ្ចក់ខ្ពស់ពីដីតំរៀបគ្នារហូតដល់ផ្លូវចូល អមជាមួយភ្លើងបំភ្លឺតាមជ្រុងទាំងបួនបន្ថែមសម្រស់ឈុតឱ្យកាន់តែភ្លឺស្អាតដែលនេះជាគំនិតដែល យ៉ុនហ្គី ព្យាយាមរកនឹកសំរាប់កម្មវិធីកំឡុងពេលដែល យូលី សន្លប់នៅមន្ទីរពេទ្យ។
« មើលទៅដូចជារវល់ដល់ហើយអ្នកនាង ហ៊ីម៉ា »
ហ្គីយ៉ុង ដែលឡើងមកដល់ជាន់កម្មវិធីឃើញ យូលី នៅរៀបចំឈុតនៅខាងក្រៅគេក៏និយាយលេងនឹងនាងបន្តិច។
« ពីរថ្ងៃទៀតដល់ថ្ងៃកម្មវិធីហើយចង់ឱ្យទំនេរយ៉ាងម៉េច? »
យូលី តបទាំងដៃនៅរៀបឈុតចំពោះមុខឱ្យរៀបរយនិងចាប់ផ្នត់ម៉ូដឱ្យបានស្អាត។
« ហើយចុះខាងក្នុងយ៉ាងម៉េចហើយ? »
« យើងមិនទាន់បានចូលទៅមើលវិញទេ តែបន្តិចទៀតអ្នកបង្ហាញម៉ូដនឹងត្រូវមកសមឆាកហើយ »
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?