ភាគទី​ ២៧

140 4 1
                                    

ក្រឹប!

    ក្រោយពី យ៉ុនហ្គី ចាកចេញទៅ យូលី ក៏ដកដង្ហើមធំហើយបែរមកមើលខ្លួនឯងក្នុងកញ្ចក់វិញ។ យូលី យកដៃមកទប់ទ្រូងខ្លួនបន្តិចព្រោះមានអារម្មណ៍ថាបេះដូងនៅលោតញាប់ដោយសារតែភ័យនៅឡើយ។ នាងមិនហ៊ានស្រមៃថាថ្ងៃបន្ទាប់នឹងទៅជាយ៉ាងណាបើគ្រាន់តែមកដល់ភ្លាមក៏ត្រូវគេបំភ័យឱ្យស្លេកមុខបែបនេះទៅហើយ។

« បើខ្ញុំរៀបការជាមួយលោកនោះមុខជាគាំងបេះដូងស្លាប់មិខានទេ »

    យូលី លាន់មាត់តិចៗម្នាក់ឯងហើយបើកវ៉ាលីសយកខោអាវមករៀបចំទុកក្នុងទូបន្ទាប់មកក៏ចូលទៅងូតទឹកសំអាតខ្លួនហើយគេងទាំងហត់នឿយគ្រាន់តែបានឈ្លៀតផ្ញើរសារទៅប្រាប់ប៉ាម៉ាក់របស់ខ្លួនថាមកដល់បន្តិចក៏គេងលក់តែម្ដង។

   ព្រឹកថ្ងៃថ្មីមកដល់ យូលី ប្រញាប់ភ្ញាក់ពីព្រលឹមដើម្បីចូលរួមញ៉ាំអាហារជាមួយគ្រួសារម្ចាស់ផ្ទះដោយរៀបចំខ្លួនស្អាតបាតតាមទំលាប់របស់ខ្លួន។

« ថ្ងៃនេះរៀបចំខ្លួនស្អាតណាស់កូនគិតចង់ទៅណាអ្ហេ៎ះ? »

    ឃើញថា យូលី រៀបចំខ្លួនស្អាតប្លែកទើបលោកស្រី ម៉ារ៉េត សួរឡើងព្រោះមិនដឹងឡើយថានេះជាទំលាប់ថ្មីរបស់នាង។

« កូនគិតថាចង់ទៅខាងក្រៅបន្តិចអ៊ំស្រី »

« ចង់ទៅក្រៅមែនទេ? »

    យូលី តបទៅលោកស្រី ម៉ារ៉េត ទាំងញញឹមតែអ្នកដែលឆ្លើយតបមកនាងបែរជាមិនមែនជាលោកស្រី ម៉ារ៉េត ទៅវិញ។

« ចាំបងជូនទៅក៏បាន »

    យ៉ុនហ្គី ចូលមកបន្ទប់អាហារដោយលូកមាត់តបនឹង យូលី កណ្ដាលសន្ទនារវាងនាងនិងម៉ាក់របស់ខ្លួនធ្វើឱ្យ យូលី ភាំងបន្តិចងាកមើលមុខគេភ្លឹះៗដូចជាមិនយល់ការណ៍។

« ចង់ទៅណាចាំបងជូនទៅ »

    យ៉ុនហ្គី និយាយបន្ថែមទាំងញញឹមបែបថា យូលី និងម៉ាក់របស់នាងមិនដែលឃើញគេបែបនេះពីមុនមក។

« ខ្ញុំគិតថាមិនបាច់ទេ ការងារនៅក្រុមហ៊ុនច្រើនបងទៅធ្វើការវិញទៅ »

    យូលី ប្រមូលស្មារតីរបស់នាងមកតបវិញហើយបែរទៅរកលោកស្រី ម៉ារ៉េត ក៏ឃើញថាគាត់កំពុងតែមើលមកពួកគេទាំងញញឹម។

ពិសោធចិត្តحيث تعيش القصص. اكتشف الآن