យូលី សំលឹងទៅអេក្រង់លេបថបរបស់ខ្លួនទាំងសញ្ញាសួរនៅពាសពេញក្បាលនាងតែម្ដង។ មើលទៅអ្នកនៅក្នុងបន្ទប់នេះមិនសមណាជួយនាងធ្វើកិច្ចការសាលាបែបនេះទេ មិនត្រឹមតែរវល់ការងាររៀងខ្លួនតែទោះបីជាទំនេរក៏មិនជួយដែលព្រោះម្នាក់ៗសុទ្ធតែមិនពេញចិត្តនាង។
<< បើ យ៉ុនហ្គី ប្រហែលជាមិនអាចទេព្រោះគេស្អប់យើងសឹងអីបើជា ចាងមី រឹតតែមិនអាចទៀតហើយ មើលក៏ដឹងថាខឹងដែលយើងនៅជិតសង្សារគេប៉ុណ្ណាដែរ >>
កំពុងតែមើលទៅ យ៉ុនហ្គី និង ចាងមី ឆ្លាស់គ្នាទៅមកៗសុខៗស្រាប់តែ យ៉ុនហ្គី ងើបមុខមកមើលនាងនាំឱ្យនាងប្រញាប់ងាកមុខចេញ។ យ៉ុនហ្គី ឃើញ យូលី ដូចជាជ្រួលច្របល់បែបនោះគេក៏លួចសើចក្នុងចិត្តបន្តិចហើយឱនមកធ្វើការងារបន្ត។ យូលី លួចមើលមុខគេបន្តិចរួចចាប់ផ្ដើមពិចារណារកមុខអ្នកដែលជួយនាងធ្វើកិច្ចការនាងបន្ត។
<< មានតែ យ៉ុនហ្គី ប៉ុណ្ណោះដែលអាចជាអ្នកជួយ ចំលែកណាស់! គេកើតអីអ៊ីចេះ? >>
មិនដឹងជាមូលហេតុអ្វីបានជាពេលនាងមើលទៅគេម្ដងទៀតនាងស្រាប់តែមានអារម្មណ៍ថាជាគេដែលជួយនាងតែក្នុងចិត្តក៏នឹកឆ្ងល់ថាហេតុអីមិនបាត់ដដែល។ ពេលវេលាពីមួយម៉ោងទៅមួយម៉ោងចេះតែកន្លងទៅរហូតដល់ពេលសំរាកការងារ ចាងមី ក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ដូចជាមិនចង់នៅទីនេះបន្តប៉ុន្មាន។ ក្រោយពី ចាងមី ចេញទៅផុត យូលី ក៏ងើបមុខទៅមើល យ៉ុនហ្គី បន្តឃើញថាគេនៅធ្វើការមិនព្រមឈប់នៅឡើយ។
<< មុខសង្ហារការងារក៏ឧស្សាហ៍ទាស់តែមាត់អាក្រក់ចិត្តខ្មៅមិនសមណាយើងស្រឡាញ់សោះ >>
« នៅមើលយូរទៀតទេ? »
យូលី ភ្ញាក់ព្រើតពេល យ៉ុនហ្គី ងើបមកសំលឹងមុខនាងចំហើយសួរបែបនោះ។ នាងមិនដឹងថានាងលួចមើលមុខគេយូរប៉ុណ្ណាហើយទេបានជាគេធុញហើយងើបមុខមកសួរបែបនេះ។ យូលី បែរមកមើលលេបថបរបស់ខ្លួនដោយមិនតបនឹងគេហើយរក្សាបានទឹកមុខឬកពារធម្មតាៗមិនខ្វល់អីដដែល។
« ដល់ម៉ោងសំរាកហើយលោកមិនចេញទៅញ៉ាំអីសិនទេ? »
« យើងមិនទាន់ទំនេរ បើឃ្លានក៏ចេញទៅរកអីញ៉ាំមុនទៅ »
VOCÊ ESTÁ LENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?