ភាគទី ៥៩

131 3 0
                                    

    ក្រោយពីញ៉ាំអហារពេលព្រឹករួច យូលី ក៏មិនទាន់ទៅហាងភ្លាមដោយនាងនៅអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវសិនព្រោះមេឃខាងក្រៅនៅមានសន្សើមទឹកភ្លៀងនៅឡើយទើបនាងចង់នៅអាំងភ្លើងក្នុងផ្ទះសិន។

« អ្នកនាង យូលី! »

    សុខៗមានអ្នកបម្រើម្នាក់ចូលមករកនាងទាំងកាយវិការឱនលំទោនដូចជាមានរឿងអ្វីចង់ប្រាប់នាង។

« បងមានការអីមែនទេ? »

« អ្នកប្រុសធំផ្ដាំឱ្យមកសុំសោរផ្ទះពីអ្នកនាងដើម្បីឱ្យពួកយើងទៅបោសសំអាតរសៀលនេះ »

« បង យ៉ុនហ្គី? »

    យូលី ងាកមកមើលអ្នកបម្រើម្នាក់នោះដោយអាការៈភាំងភ័ណ្ឌមិនដឹងថាខ្លួនស្ដាប់ច្រឡំឬអត់មុននេះ។

« ចាស៎អ្នកនាង »

« ទៅសំអាតផ្ទះខ្ញុំឬ? »

« ចាស៎! »

« អ៊ីចឹងពេលទៅចាំខលទៅខ្ញុំចុះខ្ញុំនឹងទៅផ្ទះដែរតែសុំទៅហាងបន្តិចសិន​ អរគុណបងហើយ »

« ចាស៎អ្នកនាង! »

    យូលី ញញឹមតបរួចក្រោកឡើងទៅរៀបចំសំលៀកបំពាក់នឹងរបស់របរដែលនាងយកមកទៅផ្ទះរបស់ខ្លួន រួចចុះមកយកសោរឡានចាកចេញពីទីនោះតែម្ដងឯអ្នកបម្រើដែលចូលមកជំរាបមុននោះក៏ប្រញាប់ទៅប្រាប់អ្នកបម្រើឯទៀតដែលត្រូវទៅសំអាតជាមួយគ្នា។ ងាកមកមើល យូលី វិញនាងក៏ចាកចេញពីផ្ទះគ្រួសារ ម៉ារ៉េត ទាំងញញឹមលុះជិតមកដល់ក្រុមហ៊ុនទៅហើយនាងក៏ឈៀងចូលទិញកាហ្វេបន្តិចរួចហួសយកទៅឱ្យ យ៉ុនហ្គី ដល់បន្ទប់ធ្វើការរបស់គេតែម្ដង។

តុក! តុក!

« ចូលមក! »

    យ៉ុនហ្គី គ្រលៀសភ្នែកទៅមើលអ្នកគោះទ្វារនោះតាមរយៈកញ្ចក់ទ្វារបន្តិចរួចក៏អនុញ្ញាតឱ្យចូលមកខាងក្នុង។ យូលី ញញឹមបន្តិចរួចបើកទ្វារចូលទៅរកគេដោយមានកាហ្វេមួយកែវសំរាប់គេ។

« ខ្ញុំទិញកាពូឈីណូក្ដៅៗដែលលោកចូលចិត្តមកផ្ញើរ »

    យូលី បន្លឺហើយដាក់កែវកាហ្វេក្ដៅៗដាក់លើតុបង្ហើរក្លិនឈ្ងុយពេញបន្ទប់ដោយសារម៉ាស៊ីនត្រជាក់ទីនេះ។

ពិសោធចិត្តOnde histórias criam vida. Descubra agora