ភាគទី ១១១

97 2 0
                                    

    យូលី ប្រឹងធ្វើការសឹងតែគ្មានពេលសម្រាកគ្រាន់តែក្រុមអ្នកបង្ហាញម៉ូដមកដល់ភ្លាមនាងក៏ចេញមុខទៅទទួលរាក់ទាក់ពួកគេភ្លាមដល់ថ្នាក់ យ៉ុនហ្គី ដែលឈរមើលអត់សរសើរមិនបានដែលនាងធ្វើការមិនចេះហត់។ ឈ្លៀតពេលដែល យូលី មកអង្គុយនឹងកៅអីមួយសំរាក យ៉ុនហ្គី ក៏ដើរទៅបើកធុងទឹកកកយកទឹកមួយដបបំណងយកទៅឱ្យ យូលី ដែលកំពុងតែកាន់ក្រដាសឯកសារបក់ទៅបក់មកកុំឱ្យហប់ពេកនោះ។

« ទឹក! »

   យូលី គ្រលៀសភ្នែកសំលឹងដបទឹកនោះបន្តិចរួចក៏យកវាមកបើកញ៉ាំព្រោះនាងក៏កំពុងតែស្រេកខ្លាំងណាស់ដែរ។

« អរគុណ! »

    យូលី និយាយហើយទុកដបទឹកលើកៅអីក្បែរខ្លួនរួចប្រុងនឹងក្រោកទៅធ្វើការបន្តទៀតតែ យ៉ុនហ្គី ចាប់ស្មានាងឱ្យអង្គុយចុះវិញ។

« សំរាកសិនទៅ ធ្វើការហត់ពេកមិនល្អសំរាប់សុខភាពនាងទេ ខាងម៉ូឌែលគេចេះចាត់ការថាត្រូវដើរបែបណាហើយ »

    ដោយឃើញ យូលី ដកដង្ហើមមិនទាន់បាត់ហត់ចង់ក្រោកទៅមើលការងារបន្តបែបនោះគេក៏និយាយលួងលោមនាងបន្តិចហើយដកខ្លួនដើរចេញដោយខ្លួនឯងមិនចង់នៅនាំឱ្យទើសមុខទើសមាត់នាងបន្ត។ យូលី នៅអង្គយស្ងៀមរង់ចាំមើលការរៀបចំរបស់អ្នកចាត់ការនិងបានពិភាក្សាគ្នាខ្លះពេលអ្នកចាត់ការដើរមកអង្គុយពិគ្រោះជាមួយហើយការហាត់សមក៏បានកើតឡើងបណ្ដើរៗ។ ពីរថ្ងៃនៃការហាត់សមក៏បានរំលងផុត យ៉ុនហ្គី មិនសូវជាបានជួយអ្វីច្រើនដល់ យូលី ឡើយព្រោះគេមិនសូវហ៊ានចូលជិត យូលី ប៉ុន្មានម្យ៉ាងក៏មិនសូវមានជំនាញខាងកាត់ដេរសារេរ៉ូបអីទើបបានត្រឹមតែតាមលួចមើលនាងធ្វើការពីចំងាយ។

« សូមស្វាគមន៍លោកប្រធានមកកាន់កម្មវិធីរបស់ពួកយើង »

    លោក ហ៊ីម៉ា ប្រញាប់ស្វាគមន៍ប្រធានអង្គការទ្រទ្រង់កុមារក្រីក្រនិងកុមារកំព្រាយ៉ាងរាក់ទាក់បន្ទាប់ពីឃើញគាត់អញ្ជើញមកដល់ ឯ យូលី និង យ៉ុនហ្គី ដែលឈរក្បែរនោះជាមួយលោកស្រី ហ៊ីម៉ា ក៏ឱនគោរពជាការស្វាគមន៍និងផ្ដល់កិត្តិយសដល់គាត់ផងដែរ។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora