ក្រោយពីទទួលបានការដៀលចំៗពី ថេយ៉ុង រួចមក យ៉ុនហ្គី ហាក់ដូចជាស្វាងស្មារតីជាងមុនបន្តិច។ អាចនិយាយបានថា យ៉ុនហ្គី ត្រឡប់មកផ្ទះវិញស្ទើរតែរាល់សប្ដាហ៍ទៅហើយ ពេលមានប្រជុំសំខាន់ៗក៏ចូលរួមធម្មតា គ្រាន់តែមិនបានធ្វើការដោយផ្ទាល់រៀងរាល់ថ្ងៃប៉ុណ្ណោះ។
« ពេលណាទើបទៅធ្វើការទៅ? »
យ៉ុនហ្គី នៅមិនសុខអង្គុយក្នុងឡានទំនើបទើបនឹងទិញថ្មីរង់ចាំមនុស្សជាទីស្រឡាញ់ចាកចេញពីផ្ទះទៅហាងខោអាវរបស់នាងដើម្បីឱ្យគេបានតាមទៅពីក្រោយដែរ។ មកទល់ពេលនេះទៅហើយ ហ្គីយ៉ុង នៅមិនព្រមនិយាយអីជាមួយគេស្រួលបួលទើបគេត្រូវមកអង្គុយចាំក្នុងឡានដើម្បីទៅតាម យូលី ឱ្យស្គាល់កន្លែងដោយខ្លួនឯង។ ល្អណាស់ដែលគេសំរេចចិត្តទិញឡានប្រើវិញព្រោះមិនត្រឹមតែជួយឱ្យគេងាយស្រួលក្នុងការទៅមកចំការនិងទីក្រុងទេ គេថែមទាំងអាចលួចតាម យូលី ទៅគ្រប់កន្លែងដែលនាងទៅទៀតផង។
« មកហើយ! »
យ៉ុនហ្គី លាន់មាត់ទាំងសប្បាយចិត្តក្រោយពីឃើញឡានដែលគេស្គាល់ថាជាឡានរបស់ យូលី តាមរយៈអាយជីបើកចេញពីផ្ទះនាងតាមរយៈទ្វារខាងក្រោយផ្ទះ។ មិនចាំយូរ យ៉ុនហ្គី ប្រញាប់កាច់សោរឡានទាញចង្កឹះលេខជាន់ល្បឿនបើកទៅតាម យូលី តែម្ដង។ កំពុងតែលួចតាមដោយសប្បាយចិត្តសុខៗស្រាប់តែឃើញឡានរបស់នាងបត់ចូលចតនៅចំណតរបស់ផ្សារទំនើបមួយកន្លែងហើយដើរចូលទៅក្នុងហាងកាហ្វេមួយទើបគេត្រូវរកកន្លែងចតរង់ចាំនាងដែរ។
« យើងគួរតែចូលទៅទិញកាហ្វេដែរ? »
គិតរួច យ៉ុនហ្គី ក៏បត់ឡានចូលចតក្នុងចំណតផ្សារទំនើបហើយប្រញាប់ដើរចូលទៅក្នុងហាងកាហ្វេតែមួយដែលនាងទើបនឹងចូលទៅមុននេះ។
« កាពូឈីណូក្ដៅមួយកែវ/កាពូឈីណូក្ដៅមួយ!»
ភេសជ្ជៈប្រភេទតែមួយត្រូវកម្មង់ដោយមនុស្សពីរនាក់ផ្សេងគ្នាក្នុងពេលតែមួយដូចគ្នា។ យូលី ដែលទើបនឹងតំរង់ជួររួចបានកម្ម៉ង់នោះក៏ងាកទៅមើលមុខអ្នកដែលមកក្រោយនាងតែដណ្ដើមនាងកម្ម៉ង់ទាំងប្រហែលសម្លេង។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?