ភាគទី ៣៥

127 3 0
                                    

    កំឡុងពេលដែល យ៉ុនហ្គី នៅឈរនិយាយជាមួយភ្ញៀដែលមកចូលរួម យ៉ាស្មីន ក៏នៅនិយាយបន្តជាមួយ ហ្គីយ៉ុង និង យូលី តែភ្នែកក៏ចេះតែលួចសំលឹងទៅ យ៉ុនហ្គី ម្ដងម្កាលដូចគ្នា។

« និយាយត្រង់ទៅបងទើបតែរៀនចប់ខាងច្នៃម៉ូតពីអាមេរិកតែមិនទាន់បានបញ្ចេញស្នាដៃអ្វីឱ្យក្រុមហ៊ុនទេមើលទៅប្រហែលជាត្រួវរកជំនួយសុំ យូលី ធ្វើជាលំនាំហើយព្រោះ យូលី មានបទពិសោធន៍ជាងបង »

« បងរៀនចប់ខាងច្នៃម៉ូតពីអាមេរិកឬ? គួរឱ្យសរសើរណាស់ »

    ឈរនិយាយគ្នាសុខៗដល់ពេលដែល យ៉ាស្មីន ប្រាប់ថាខ្លួនបរៀនចប់មកពីណាបែបនោះ យូលី ក៏ធ្វើជាភ្ញាក់ផ្អើលហើយត្រេកអរជាមួយទាំងដែលក្នុងចិត្តចង់តែរកពេលគេចចេញពីការសន្ទនាជាមួយនឹង យ៉ាស្មីន។

« ហើយចុះលោកប៉ាបងមិនមកចូលរួមទេ? ខ្ញុំដឹងមកថាក្រុមហ៊ុន ម៉ូរីន ក៏យកក្រណាត់ពីក្រុមហ៊ុននេះទៅដែរមិនអ៊ីចឹង? »

    ហ្គីយ៉ុង សួររកពីវត្តមានរបស់លោក ម៉ារីន ព្រោះបើគាត់ជាអគ្គនាយកគាត់គួរតែជាអ្នកមកចូលរួមកម្មវិធីនេះ។

« គឺពេលដែលបងប្រាប់ថា យ៉ុនហ្គី អញ្ជើញបងឱ្យមកគាត់ក៏ឱ្យបងមកជំនួសទៅ »

« អ៎...អ៊ីចឹងទេអ្ហេ៎ះ? »

« អឺ...បងសុំទៅខាងក្រៅបន្តិចហើយ »

    សុខៗ យ៉ាស្មីន ក៏បើកកាបូបមើលទូរស័ព្ទរបស់ខ្លួនបន្តិចហើយដកវាយកមកកាន់រួចងាកមកប្រាប់ ហ្គីយ៉ុង មុននឹងចេញទៅខាងក្រៅសាលកម្មវិធី។

« យ៉ុនហ្គី! »

    ចេញមកខាងក្រៅ យ៉ាស្មីន ក៏បានជួបនឹង យ៉ុនហ្គី ដែលទើបនឹងចេញពីបន្ទប់ទឹកព្រោះមុននេះអ្នកលើកស្រាមិនប្រយ័ត្នធ្វើស្រាកំពប់លើខ្លួនគេទើបត្រូវចេញមករកបន្ទប់ទឹកសំអាតអាវបន្តិច។

« បងមិនអីទេអ្ហេ៎ះ? មុននេះខ្ញុំឃើញមានអ្នកធ្វើឱ្យកំពប់ស្រាលើខ្លួនបង »

« មិនអីទេ! វាមិនសូវមានក្លិនដោយសារបងមកលាងចេញមុននេះ ពួកយើងទៅខាងក្នុងវិញទៅ »

    យ៉ុនហ្គី និយាយរួចប្រញាប់ដើរនាំមុខ យ៉ាស្មីន ទៅខាងក្នុងវិញតែស្រាប់តែត្រូវ យ៉ាស្មីន ចាប់ដៃគេជាប់។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora