ភាគទី ៨០

108 2 0
                                    

« ជាអី? »

    យូលី ដែលអង្គុយបែរមុខទៅរានហាលបន្ទប់នោះក៏ងាកមកសួរ យ៉ុនហ្គី ពីអ្វីដែលនៅក្នុងដៃនាង។

« ក្រដាសបត់ផ្កាយ យើងឃើញនៅក្នុងថតតុរបស់នាងក៏យកមកឱ្យទៅ »

« លោកគិតថាខ្ញុំមើលមិនឃើញអ៊ីចឹងបត់ផ្កាយកើតដែរ? »

    យូលី សួរទាំងហួសចិត្តមិនដឹងជា យ៉ុនហ្គី គិតអីបានជាយកក្រដាសបត់ផ្កាយមកឱ្យនាងបត់ទាំងភ្នែកនាងមើលមុខត្រឹមមុខគេមិនច្បាស់ផង។

« បត់មិនចេញក៏អត់ទៅ យើងគ្រាន់តែយកមកឱ្យ »

    យូលី គ្រវីក្បាលតិចៗហើយយកក្រដាសបត់ផ្កាយមួយសន្លឹកមកគួចហើយចាប់ផ្ដើមបត់វាតាមជ្រុងរហូតទាល់តែអស់ក្រដាសក៏ឈប់ព្រោះនាងមិនអាចសៀតក្រដាសរួចចុចជ្រុងក្រដាសឱ្យចេញជារូបរាងផ្កាយបាន។

« យ៉ុនហ្គី! »

« យ៉ាងម៉េច? »

« លោកជួយខ្ញុំសៀតចុងក្រដាសនេះហើយចុចជ្រុងវាឱ្យជារាងផ្កាយបន្តិចបានទេ? »

    យូលី ងាកមកសុំជំនួយពី យ៉ុនហ្គី នាំឱ្យគេចងចិញ្ចើមបន្តិចទទួលយកក្រដាសនោះមកទាំងមិនដឹងថាត្រូវជួយយ៉ាងម៉េច។

« យើងមិនចេះទេ »

    យូលី ស្រវាស្ទាបរកកន្លែងដែលត្រូវសៀតចុងក្រដាសចូលហើយប្រាប់ យ៉ុនហ្គី ឱ្យធ្វើជំនួសនាងហើយនាងក៏បង្រៀនគេពីរបៀបបត់ផ្កាយដែរ។ ការបត់ផ្កាយក្រដាសអាចនិយាយថាជាជំនាញរបស់នាងទៅហើយសឹងតែថាឱ្យបិទភ្នែកធ្វើក៏បានព្រោះកន្លែងដែលត្រូវប្រយ័ត្នមានតែពេលសៀតចុងក្រដាសប៉ុណ្ណោះដែលត្រូវមើលឱ្យមែនទេ។

« កំប៉ិតទៀតហើយ »

    យូលី ដកដង្ហើមធំភ្លាមក្រោយពី យ៉ុនហ្គី និយាយបែបនោះ។ មិនដឹងថានេះជាផ្កាយទីប៉ុន្មានហើយទេដែល យ៉ុនហ្គី ធ្វើឱ្យខូចនោះ។

« នៅសល់ក្រដាសទៀតទេ? »

« សល់ពីរទៀត »

    យ៉ុនហ្គី មើលទៅក្រដាសដែលនៅសល់ហើយឆ្លើយនឹង យូលី។

« សង្ឃឹមថាលោកជួយខ្ញុំបត់ផ្កាយបានសំរេចទៅចុះតែមួយក៏បាន »

ពិសោធចិត្តDonde viven las historias. Descúbrelo ahora