ក្រោយពីចំណាយពេលដើរមើលចំការអស់រយៈពេលមួយថ្ងៃពេញ យ៉ុនហ្គី ក៏ត្រឡប់មកដល់ទីក្រុងវិញល្ងាចម៉ោងដែលមនុស្សទូទៅចេញពីធ្វើការឬសិក្សាល្មម។ យ៉ុនហ្គី បើកឡានមកឈប់នឹងស្តុបមួយកន្លែងរួចក៏ទាក់ភ្នែកនឹងបណ្ណាគារមួយដែលនៅនឹងបញ្ឈិតឆ្វេងដៃគេបន្តិចក្នុងចិត្តក៏រិះគិតទៅដល់អ្វីម្យ៉ាងរហូតស្តុបលោតទៅពណ៌បៃតងគេក៏បើកឡានរកកន្លែងចតហើយឈៀងចូលបណ្ណាគារនោះតែម្ដង។
« យើងមិនដែលគិតថាយើងត្រូវមកទិញផ្ទាល់បែបនេះម្ដងទៀតទេ »
យ៉ុនហ្គី សំលឹងមើលស្លាកឈ្មោះបណ្ណាគារនោះបន្តិចរួច ឈានជើងចូលកន្លែងមួយដែលគេមិនធ្លាប់គិតថាខ្លួននឹងត្រឡប់មកវិញក្រោយពីការសិក្សារបស់ខ្លួនបានបញ្ចប់ទៅអស់ជាច្រើនឆ្នាំ។ នាយដើរចូលទៅក្នុងបណ្ណាគារដ៏ធំមួយនេះហើយស្វែងរកកន្លែងដាក់ក្រដាសបត់ផ្កាយជាច្រើនពណ៌សំរាប់លក់។
<< លោកជាមនុស្សដំបូងដែលខ្ញុំបត់ផ្កាយជូនហើយក៏ជាមនុស្សចុងក្រោយដូចគ្នា >>
យ៉ុនហ្គី នឹកឃើញអ្វីដែលនាងបានប្រាប់កាលពីយប់រួចក៏ញញឹមបន្តិចមុននឹងដកផ្កាយក្រដាសមួយពីហោរប៉ៅមកមើល។ យ៉ុនហ្គី សំលឹងទៅផ្កាយនោះទាំងស្នាមញញឹមជាប់មុខរួចក៏ទុកវាវិញមុននឹងប្រមូលក្រដាសបត់ផ្កាយជាច្រើនបន្ទះដាក់ក្នុងកន្ត្រកហើយឈៀងទៅរកសៀវភៅខ្លះទុកអានរួចយកទៅគិតលុយ។ តាំងពីរៀនចប់មហាវិទ្យាល័យមកគេមិនដែលមកទិញសម្ភារៈពីក្នុងបណ្ណាគារដោយផ្ទាល់ទេ ធ្លាប់តែកម្ម៉ង់ទិញតាមវេបសាយតែពេលនេះគេបែរជាត្រឡប់មកដើម្បីក្រដាសបត់ផ្កាយសំរាប់ យូលី ទាំងដែលនាងមិនបានប្រាប់ឱ្យគេមកទិញទៅវិញ។
យ៉ុនហ្គី ត្រឡប់មកផ្ទះជាមួយផ្លែបឺរីពីចំការមួយកន្ត្រកយកទៅទុកនៅផ្ទះបាយឱ្យអ្នកបម្រើចាត់ចែងលាងទឹកឱ្យស្អាតមុននឹងរំលែកយកមួយចានសំរាប់ យូលី។
« នេះយកផ្លែឈើពីចំការមកមែនទេ? »
លោកស្រី ម៉ារ៉េត ចូលមកក្នុងផ្ទះបាយឃើញផ្លែបឺរីច្រើនបែបនោះគាត់ក៏សួរទៅ យ៉ុនហ្គី ដែលមិនទាន់ទៅណាឆ្ងាយពីក្នុងផ្ទះបាយ។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
STAI LEGGENDO
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?