ក្រោយពីផ្លាស់សំលៀកបំពាក់រួចចេះមកក្រៅមិនឃើញឡានមួយទៀតនិង ហ្គីយ៉ុង យ៉ុនហ្គីនឹកឆ្ងល់បន្តិចព្រោះមុនមកផ្លាស់ខោអាវគេឃើញតែលោកស្រី ហ៊ីម៉ា មករក យូលី តែឯងមិនឃើញប្អូនប្រុសរបស់គេសោះ។
« និយាយអ៊ីចឹង ហ្គីយ៉ុង គេនៅឯណាទៅអ្នកមីង? »
បំណងនឹងដើរមកសួរលោកស្រី ហ៊ីម៉ា នៅក្នុងបន្ទប់ យូលី ទៅហើយចៃដន្យគាត់ក៏ចេញមកល្មម។
« មុននេះគេចូលមកប្រាប់ថាប៉ាគេហៅឱ្យទៅទទួលទើបគេចេញឡានទៅ »
« ហើយចុះ យូលី យ៉ាងម៉េចហើយ? »
« ឮថាល្វើយឥលូវគេងហើយ »
« ខ្ញុំសុំចូលទៅមើលបន្តិចបានទេ? »
យ៉ុនហ្គី បែរជាចង់ចូលទៅមើលនាងដោយផ្ទាល់ព្រោះគេនៅមិនស្រួលចិត្តដូចដើមទោះជាដឹងថានាងមិនកើតអីក៏ដោយ។
« ចូលទៅចុះតែកុំនិយាយអីរំខាននាង មីងទៅរកអីក្ដៅៗមកឱ្យកូន យូលី ញ៉ាំសិន »
« បាទអ្នកមីង! »
យ៉ុនហ្គី តបទាំងញញឹមហើយទាញទ្វារបន្ទប់របស់ យូលី បើកថ្នមៗឯលោកស្រី ហ៊ីម៉ា ក៏ចេញទៅរកអីក្ដៅៗសំរាប់កូនស្រី។ យ៉ុនហ្គី ចូលមកដល់ក៏ដាក់ខ្លួនអង្គុយក្បែរកន្លែងដែល យូលី គេងព្រោះនេះជាផ្ទះសំណាក់បែបប្រពៃណី ជប៉ុន អ៊ីចឹងហើយបានជា យូលី គេងលើពូកដែលក្រាលផ្ទាល់នឹងដី។ គ្រាន់តែឮសម្រឹបជើងមនុស្សចូលមកដោយស្ងាត់ៗនាងក៏បើកភ្នែកឡើងលុះឃើញ យ៉ុនហ្គី អង្គុយក្បែរខ្លួនបែបនោះនាងក៏ប្រែខ្លួនទៅម្ខាងទៀតមិនចង់់ឃើញគេ។
« ទៅវិញទៅ! »
« គេងទៅ! »
យូលី ដេញគេចេញតែគេមិនស្ដាប់បែរជាដេញនាងឱ្យគេងទៀតទើបនាងក្រោកមកសំឡក់គេ។
« ខ្ញុំគេងមិនលក់ទេបើលោកនៅទីនេះ »
« មើលមុខយើងយល់សប្ដិឃើញយើងអ្ហេ៎ះបានជាមិនចង់គេង? »
យូលី សំឡក់គេបន្តិចហើយទាញភួយមកឃ្លុំខ្លួនចិត្តហើយសំងំគេងសង្ឃឹមថាពេលឃើញនាងគេងហើយគេនឹងចេញទៅ។ បន្តិចក្រោយមកបន្ទាប់ពីនាងសំងំគេង យ៉ុនហ្គី ក៏មិនបានទៅណា គេនៅបន្តអង្គុយលេងទីនោះរហូយ យូលី ទ្រាំមិនបានក្រោកមកដេញគេជាថ្មី។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?