ក្រោយពី យូលី ដឹងខ្លួនមកវិញ រសៀលបន្តិចក៏មានអ្នកមកមើលនាងច្រើនអ៊ូអរពេញបន្ទប់សំរាកតែម្ដង។ យ៉ុនហ្គី អង្គុយលើសាឡុងមើលមកនាងសន្ទនាជាមួយអ្នកឯទៀតយ៉ាងរីករាយ ទោះជានាងមិនបានចាប់អារម្មណ៍គេក៏គេសប្បាយចិត្តនឹងឃើញនាងញញឹមបែបនេះ។
តុក! តុក!
សុខៗសម្លេងគោះទ្វារក៏បន្លឺឡើងទើបគ្រប់គ្នាងាកទៅមើលទ្វាររង់ចាំមើលថាតើអ្នកណាជាអ្នកមកបន្ទាប់ទៀត។
ក្រឹប!
« អូ៎! »
ថេយ៉uង ដែលនឹកចង់មកមើល យូលី ក៏មិនបានដឹងថា យូលី ដឹងខ្លួនមកវិញព្រោះគ្មានអ្នកប្រាប់លុះចូលមកឃើញចាស់ទុំទាំងសងខាងព្រមទាំង យ៉ុនហ្គី និង ហ្គីយ៉ុង នៅទីនោះទាំងអស់គេក៏ភាំងរៀបចំខ្លួនមិនត្រូវបន្តិច។
« សួស្ដីអ្នកទាំងអស់គ្នា »
ថេយ៉ុង ប្រញាប់ឱនគោរពអ្នកគ្រប់គ្នាទាំងមានអារម្មណ៍ថាខ្លួនជាចំណែកលើសយ៉ាងម៉េចមិនដឹងព្រោះមើលទៅពួកគាត់ដូចជាជុំគ្នាល្អពេក។
« ក្មួយមកតែម្នាក់ឯងទេហ្អេស៎? »
លោកស្រី ហ៊ីម៉ា សួរទៅកាន់ ថេយ៉ុង ក្រោយពីឃើញគេចូលមកដាក់ផ្កាលើតុក្បែរគ្រែ យូលី ទាំងស្ងាត់មាត់ស្ងាត់ក។
« បាទ! ហេរីន នៅរៀននៅឡើយមិនទាន់អាចមកកូរ៉េវិញទេ ហើយចុះ យូលី លែងអីហើយមែនទេ? »
ថេយ៉ុង ងាកមកតបនឹងលោកស្រី ហ៊ីម៉ា រួចងាកទៅនិយាយរក យូលី ដែលកំពុងតែញញឹមដាក់គេ។
« យើងលែងអីហើយ! អរគុណដែលយកផ្កាមកឱ្យណា៎! »
ថេយ៉ុង ងក់ក្បាលបន្តិចហើយងាកទៅមើលអ្នកជុំវិញខ្លួនបន្តិចរួចបែរមករក យូលី វិញ។
« ពេលណាទើបចេញពីមន្ទីរពេទ្យទៅ? »
« គ្រូពេទ្យចង់ឱ្យកូន យូលី នៅតាមដានសុខភាពស្អែកមួយថ្ងៃទៀតសិនបើលែងអីហើយអាចទៅផ្ទះបានហើយ »
លោកស្រី ម៉ារ៉េត តបជំនួស យូលី ហាក់ធ្វើឱ្យ ថេយ៉ុង ធូរចិត្តបន្តិចព្រោះគ្រួសារ ម៉ារ៉េត ដូចជាមិនបានបង្ហាញការមិនពេញចិត្តមកលើគេឡើយ។
VOCÊ ESTÁ LENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?