ភាគទី ១៨

192 5 1
                                        

« ដើម្បីខ្លួនឯងមិនមែនលោកទេ ឈប់ឆ្ងល់ទៅ »

    យូលី ងាកមកតបទាំងញញឹមហើយកាន់ប្រអប់នោះក្រោកដើរចេញទៅតែត្រូវ យ៉ុនហ្គី ទាញនាងឱ្យបែរមកវិញហើយចាប់ដៃនាងទាំងសងខាងជាប់ធ្វើឱ្យជ្រុះរបស់ក្នុងដៃទើប យូលី ប្រញាប់រើបំរះ។

« លែងខ្ញុំ យ៉ុនហ្គី ម៉ារ៉េត! ខ្ញុំឈឺ! »

    យូលី ស្រែកផងរើផងតែនាងកាន់តែរើ យ៉ុនហ្គី កាន់តែចាប់ច្របាច់ដៃនាងខ្លាំងជាងមុន។

« និយាយស្ដីជាមួយខ្ញុំឱ្យស្រួលបន្តិច សង្ឃឹមថានេះជាលើកចុងក្រោយដែលនាងហ៊ានសំដីហំដាក់ខ្ញុំមិនអ៊ីចឹងកុំថាខ្ញុំមិនបានប្រាប់ »

« រឿងអីដែលខ្ញុំនិយាយមិនបាន? ត្រង់លោកនិយាយស្ដីបែបនោះបានរឿងអីដែលខ្ញុំមិនអាច? គិតថាមានតែលោកទេដែលអាចនិយាយបាននោះ? ចង់ឱ្យខ្ញុំនិយាយស្ដីជាមួយលោកដូចមុនឱនក្បាលឱ្យលោកជះសំដីគ្រោតគ្រាតដូចមុនអ្ហេ៎ះ? កុំសង្ឃឹម! »

    យូលី ស្រែកតបទាំងខឹងទប់ទឹកភ្នែកមិនជាប់មុខឡើងក្រហមខឹងនឹង យ៉ុនហ្គី ផងឈឺដើមដៃទាំងសងខាងដែលគេច្របាច់ផងទើបនាងមិនអាចធ្វើជារឹងមាំមិនខ្ចីយំបន្តបាន។ យ៉ុនហ្គី ឮនាងស្រែកតបបែបនោះគេក៏សំលឹងទៅនាងទាំងភ្នែកពោរពេញដោយកំហឹងហើយទាញនាងមកអឹបជាប់នឹងខ្លួនចាប់ទប់ក្បាលនាងពីក្រោយជាប់ហើយឱនទៅញក់ញីបបូរមាត់នាងជាថ្មី។ វាមិនមែនជាការថើបដែលទន់ភ្លន់តែជាការញក់ញីធ្វើបាបព្រោះដឹងថា យូលី មិនពេញចិត្ត។ យូលី ហូរទឹកភ្នែករហាមរុញ យ៉ុនហ្គី មិនចេញហក់លោតមិនបានព្រោះគេចាប់នាងជាប់រហូតទាល់តែគេដកមុខទើបនាងអាចប្រមូលកម្លាំងទាំងប៉ុន្មានរុញ យ៉ុនហ្គី ចេញឆ្ងាយពីខ្លួនបាន។

« លោកមិនខ្ពើមទេដែលត្រូវថើបមនុស្សដែលលោកស្អប់បែបនេះ? បើស្អប់ខ្ញុំណាស់មករករឿងខ្ញុំធ្វើអី? នៅសុខរៀងខ្លួនមិនបានទេអ្ហេ៎ះ? »

    យូលី យកដៃជូតមាត់ចេញជាច្រើនសារហាក់ដូចជាចង់ឱ្យស្នាមថើបញក់ញីនោះរលុបតែវាមិនអាចទើបនាងមិនអាចឈប់យំបានហើយស្រែកទៅសួរគេទាំងឈឺចិត្តមិនស្ទើរ។ ហេតុអីថើបមាត់បើមាត់របស់នាងមិនមែនជាមាត់មនុស្សស្រីដែលគេស្រឡាញ់ផង? ហេតុអីពេលដែលនាងនៅស្រឡាញ់គេខ្លាំងគេមិនចូលមកជិតនាងដូចជាពេលនេះ?

ពិសោធចិត្តNơi câu chuyện tồn tại. Hãy khám phá bây giờ