« បងប្រហែលជាសប្បាយចិត្តណាស់ហើយបាននាងទៅបាត់បែបនេះ »
ចេញសឹងមិនផុតព្រលានយន្តហោះ ហ្គីយ៉ុង ចាប់ផ្ដើមផ្លែផ្កាមកឱ្យ យ៉ុនហ្គី ជំនួស យូលី ដែលទៅបាត់។
« ប្រាកដហើយ! »
ហ្គីយ៉ុង គ្រវីក្បាលមិនដឹងថាត្រូវនិយាយយ៉ាងម៉េចឱ្យ យ៉ុនហ្គី ឈឺបើមើលទៅគេមិនសូម្បីតែស្កៀបចិត្តអីបន្តិចផង។ ក្នុងឡានមានតែសភាពស្ងប់ស្ងាត់បន្ទាប់ពីនោះរហូតមកដល់ផ្ទះវិញតែ យ៉ុនហ្គី បែរជាមិនបានបើកឡានចូលទៅចតក្នុងរបងផ្ទះបែរជាចតពីមុខទ្វាររបងឯណេះ។
« បងមិនចូលផ្ទះទេ ? »
« យើងរវល់ »
« ក្រែងជាថ្ងៃបុណ្យត្រូវឈប់សម្រាកអ្ហេស៎ ? »
ថ្ងៃនេះជាថ្ងៃទិវាជាតិ យ៉ុនហ្គី គួរណាតែសម្រាកទាំងការងារនៅក្រុមហ៊ុននិងគ្មានការងារសាលាណាធ្វើទៀតទេតែគេបែរជាប្រាប់ថាមានការរវល់នៅខាងក្រៅទៅវិញ។
« ចុះទៅ! »
យ៉ុនហ្គី ងាកមកតំឡើងសរសៃកដេញ ហ្គីយ៉ុង ទាំងចងចិញ្ចើមមិនពេញចិត្តដែល ហ្គីយ៉ុង សួរនាំដេញដោលរឿងផ្ទាល់ខ្លួនរបស់គេបែបនេះ។
« តាំងពីដឹងថាខ្លួនជាគូដណ្ដឹងរបស់ យូលី មកកុំថាតែនិយាយស្ដីជាមួយ យូលី មិនពិរោះ សូម្បីតែបងប្អូនឯងក៏បងនិយាយមិនឱ្យស្រួលស្ដាប់ដែរ »
ច្រើនឆ្នាំហើយដែល យ៉ុនហ្គី ប្រែប្រួលពីបងប្រុសដ៏ល្អសុភាពរាបសារនិយាយស្ដីផ្អែមល្ហែមមកជាគំរោះគំរើយលែងសូវស្និតស្នាលជាមួយប្អូននិងគ្រួសារដូចមុន។
គ្រាំង!
ហ្គីយ៉ុង និយាយហើយចុះពីឡានភ្លាមហើយបិទទ្វារមួយទំហឹងដៃចង់បង្ហាញប្រាប់ទៅ យ៉ុនហ្គី ថាគេអន់ចិត្តប៉ុណ្ណា។ ទោះជាបងប្រុសរបស់ខ្លួនប្រែប្រួលមកជាច្រើនឆ្នាំហើយក្ដីតែគេនៅតែមិនទំលាប់ដដែល មានម្ដងម្កាលដែរដែលគេអន់ចិត្តរហូតលេបបាយមិនចូលក៏មាន។ យ៉ុនហ្គី ដកដង្ហើមធំហើយកាច់ចង្កឹះឡានជាន់ហ្គែរបើកចេញទៅទាំងមិនគិតអ្វីច្រើនទៀត។
យ៉ុនហ្គី យកឡានមកចតនៅអាផាតមិនមួយហើយឡើងទៅម្នាក់ឯងដូចជានេះមិនមែនជាលើកទីមួយដែលគេមកនោះឡើយ។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?