ធ្មិចបើកៗ ថ្ងៃដែលដាក់បង្ហាញម៉ូដសំលៀកបំពាក់ថ្មីៗសំរាបរដូវស្លឹកឈើជ្រុះនិងរដូវរងារក៏បានដល់ឯវត្តមាន យ៉ុនហ្គី ក៏មាននៅក្នុងកម្មវិធីនេះដូចគ្នាតែគេមិនមែនមកតែម្នាក់ឯងឡើយគេថែមទាំងនាំ យូលី មកថែមទៀតផង។
« អ្នកនាង យូលី! អាចបង្ហើបបន្តិចបានទេថាពេលណាទើបក្រុមហ៊ុន ហ៊ីម៉ា មានកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ប្រចាំរដូវកាលដែរ »
ដ្បិតថានេះជាកម្មវិធីរបស់ក្រុមហ៊ុន ម៉ូរីន ក៏ពិតមែនតែភ្ញៀវពិសេសដឺល យ៉ុនហ្គី នាំមកជាមួយនេះបែរជាលេចធ្លោជាងកូនស្រីម្ចាស់ក្រុមហ៊ុនទៅវិញ។
« ខ្ញុំសុំមិនឆ្លើយទេទុកឱ្យអ្នកទាំងអស់គ្នាតាមដានពេលក្រោយចុះ ខ្ញុំគិតថាពេលនេះមិនមែនជាពេលដែលខ្ញុំត្រូវនិយាយពីប៊្រេនរបស់ខ្ញុំ សុំទោសផង! »
យូលី តបទាំងញញឹមហើយដើរកាត់កម្រាលព្រំក្រហមចេញពីជំនុំអ្នកកាសែតជាមួយនឹង យ៉ុនហ្គី ចូលទៅក្នុងកម្មវិធី។ វាគួរជារឿងភ្ញាក់ផ្អើលដែលនាងមានមុខមកគាំទ្រកម្មវិធីរបស់ប៊្រេនដ៏ទៃទៀតដែលកំពុងតែប្រកួតប្រជែងជាមួយខ្លួនតែនាងបែរជាគិតថាវាជារឿងមានប្រយោជន៍ដែលត្រូវតែមកទៅវិញ។ ទោះជាអ្នកកាសែតព្យាយាមសួរពីក្រុមហ៊ុននាងក៏ដោយក៏នាងនៅតែទុកមុខដល់ម្ចាស់កម្មវិធីនៅថ្ងៃនេះនិងមិនយកឈ្មោះក្រុមហ៊ុនរបស់ខ្លួនមកពាក់ព័ន្ធឡើយ។
« នាងកើតជាតារាតាំងពីពេលណាទៅ? »
យ៉ុនហ្គី បន្លឺឡើងក្រោកពី យូលី ដើរមកទាន់គេហើយឱបដៃគេម្ខាងចូលកម្មវិធី។
« ខ្ញុំមិនមែនតារាទេ »
« អ្នកកាសែតចោមរោមច្រើនណាស់មុននេះគ្រួសារ ហ៊ីម៉ា ល្បីមិនធម្មតាដល់ថ្នាក់នៅកម្មវិធីប៊្រេនដទៃក៏នៅតែអាចសាងកេរ្តិ៍ឈ្មោះក្នុងកម្មវិធីនោះបានទៀត »
« លោកទើបតែដឹងទេ? »
យូលី សួរបកធ្វើជាមានអំនួតបន្តិចនាំឱ្យ យ៉ុនហ្គី អស់សំណើចហើយដើរទៅរកកៅអីដែលខ្លួនត្រូវអង្គុយដែលនៅក្បែរនឹងលោក ម៉ូរីន និង យ៉ាស្មីន ដែរ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?