ភាគទី ១១២

114 2 0
                                    

    កម្មវិធីកាន់តែជិតដល់ពេលចាប់ផ្ដើម យូលី នៅមិនទាន់ត្រឡប់មកវិញនៅឡើយទើប យ៉ុនហ្គី ដកឃ្លាពីការជជែកជាមួយអ្នកជំនួញដូចគ្នាបន្តិចដើម្បីមករក យូលី នៅបន្ទប់តុបតែងខ្លួន។

« លោក ម៉ារ៉េត! »

    នៅសុខៗក៏មាននារីម្នាក់ហៅគេពីក្រោយហើយដើរចូលមករកទាំងញញឹមញញែម។ យ៉ុនហ្គី បែរទៅមើលមុខនាងទាំងរកនឹកថាខ្លួនធ្លាប់ជួបនាងនៅឯណាឬអត់។

« មើលទៅលោកប្រហែលជាមិនចាំទេព្រោះយើងនៅជាមួយគ្នាបានតែមួយយប់ »

    យ៉ុនហ្គី លែងឆ្ងល់ពេលនាងនិយាយបែបនោះ។ គេចាំបានហើយថានាងជាម៉ូឌែលស្រីដែលគេធ្លាប់យកទៅគេងជាមួយបើស្មានមិនខុសប្រាកដជារកឃើញគ្នានៅក្លឹបដែលគេឧស្សាហ៍ទៅនោះឯង។

« បើសិនជាស្គាល់ត្រឹមតែមួយយប់ខ្ញុំគិតថាខ្ញុំបានប្រាប់អ្នកនាងច្បាស់ហើយថាបន្ទាប់ពីនោះខ្ញុំគ្មានអីពាក់ព័ន្ធនឹងអ្នកនាងទៀតទេ »

    យ៉ុនហ្គី ដកដង្ហើមធំតបទាំងមិនពេញចិត្តដែលសុខៗនាងបង្ហាញមុខនៅទីនេះចំពេលដែលគេនិង យូលី កំពុងតែរកាំរកូសបើសិនជាមានអ្នកមកឃើញបង្កើតជាពាក្យចចាមអារាមនោះវាក៏មានតែរឿងមិនល្អ។

« កុំបារម្ភអី ខ្ញុំគ្មានបំណងអាក្រក់ទេគ្រាន់តែចង់រាក់ទាក់លោកធម្មតាខ្ញុំដឹងថាលោកជាគូដណ្ដឹងអ្នកនាង ហ៊ីម៉ា ហើយ »

    ស្រីស្រស់ដឹងថា យ៉ុនហ្គី មិនពេញចិត្តទើបនាងចាប់ផ្ដើមនិយាយបកស្រាយកុំឱ្យ យ៉ុនហ្គី គិតខុសលើខ្លួនព្រោះនាងគ្មានបំណងមករញ៉េរញ៉ៃអីនឹងគេទេគ្រាន់តែចង់រាក់ទាក់ធម្មតាៗទេ។

« បើអ៊ីចឹងល្អហើយ! »

    យ៉ុនហ្គី តបកំបុតៗហើយប្រញាប់ដើរមកបន្ទប់តែងខ្លួនរៀបនឹងបើកទ្វារហើយគេបែរជាត្រូវងាកមកក្រោយវិញ។

« យូលី! »

    អ្នកដែលឈរបែរខ្នងមាត់ផ្លូវដើរមកបន្ទប់តុបតែងខ្លួននោះគឺជា យូលី មុននេះគេមិនបានចាប់អារម្មណ៍ស្មានតែអ្នកណាផ្សេង។ បានជួបមនុស្សដែលខ្លួនកំពុងស្វែងរកហើយ មិនបង្អង់យូរ យ៉ុនហ្គី ក៏ប្រញាប់ដើរទៅរកនាង។ យូលី មើលមុខគេដោយទឹកមុខរាបស្មើរបន្តិចរួចដើរខ្លួនចេញបំណងនឹងដើរចូលទៅក្នុងកម្មវិធីវិញតែត្រូវ យ៉ុនហ្គី ចាប់ដៃនាងឃាត់។

ពិសោធចិត្តOpowieści tętniące życiem. Odkryj je teraz