ងឺត...
ឡានទំនើបពណ៌ខ្មៅរលោងរបស់ យ៉ុនហ្គី ម៉ារ៉េត បានឈប់ពីមុខផ្ទះធំមួយដែលជាផ្ទះរបស់ យូលី។ ក្រោយពីដឹងថាមកដល់ផ្ទះហើយ យូលី ក៏បើកភ្នែកឡើងដោះខ្សែក្រវ៉ាត់ចេញរួចងាកទៅរក យ៉ុនហ្គី បំណងចង់និយាយលាដូចធម្មតាតែស្រាប់តែចាប់អារម្មណ៍អ្វីម្យ៉ាងខុសប្រក្រតីពីខ្លួនគេ។
« ចិញ្ជៀនបងនៅឯណា ? »
ដោយមិនឃើញចិញ្ជៀនភ្ជាប់លើម្រាមដៃរបស់ យ៉ុនហ្គី យូលី ក៏សួរទាំងអន់ចិត្តនឹងគេជាថ្មី។
« ប្រហែលជាភ្លេចក្នុងបន្ទប់ទឹក »
« តែបងមិនដែលភ្លេចបែបនេះទេ »
« មិនដែលភ្លេចមិនមែនមិនចេះភ្លេចទេ យប់ហើយ! បើហត់ទៅគេងទៅកុំនៅរករឿង »
យ៉ុនហ្គី ចងចិញ្ចើមតំឡើងសំលេងចាប់ផ្ដើមមួរម៉ៅពេលនាងសួរបែបនោះដោយមិនចង់និយាយអ្វីជាមួយនាងទៀតគេក៏ដេញនាងចុះពីឡានតែម្ដង។
« អរគុណបងហើយដែលជូនមក »
យូលី និយាយរួចញញឹមបន្តិចមុននឹងចុះពីឡានដើរចូលមកផ្ទះរបស់ខ្លួនឯ យ៉ុនហ្គី ក៏បើកឡានចេញទៅភ្លាម។ យូលី ឡើងមកបន្ទប់របស់នាងហើយរៀបចំខ្លួនគេងទាំងទឹកមុខស្រពោនអន់ចិត្តដូចពេលដែល យ៉ុនហ្គី ស្រែកដាក់នាងរាល់ដង។ ក្រោយពីងូតទឹកសំអាតខ្លួនរួច យូលី ក៏មកអង្គុយផ្លុំសក់នៅពីមុខកញ្ចក់តុសំអាងដោយភ្នែកចេះតែសំលឹងមើលរបស់របរក្នុងបន្ទប់តាមរយៈកញ្ចក់នោះ។ គ្រាន់តែសក់ស្រពាប់ភ្លាម យូលី ឈប់ផ្លុំបន្តយកប្រេងថែរក្សាសក់មកលាបរួចដើរទៅយកកេះមួយពីក្រោមគ្រែមកដាក់អីវ៉ាន់ដែលប្រមូលពីក្នុងបន្ទប់មកទុកដាក់ក្នុងនោះ។ យូលី គិតចង់យករបស់តាំងលំអរតិចតួចដែលនាងគិតថាស្អាតទៅ ជប៉ុន ជាមួយនាងតែពេលដើរមករកមើលដល់តុរៀននាងក៏អាក់បន្តិច។ យូលី លើករូបថតនាងនិង យ៉ុនហ្គី ពីក្មេងមកមើលហើយទុកវាលើតុវិញមុននឹងងាកទៅដបផ្កាយតូចធំប៉ុន្មានដបដែលនាងទុកសំរាប់ យ៉ុនហ្គី តែគេមិនដែលទទួលទើបនាងយកមកទុកក្នុងបន្ទប់ខ្លួនឯងវិញ។
យូលី សំរេចចិត្តទុករបស់ទាំងអស់ដែលពាក់ព័ន្ធនឹង យ៉ុនហ្គី នៅទីនេះនាំយកតែរបស់ផ្ទាល់ខ្លួនដែលនាងស្រឡាញ់ផ្សេងទៀតទៅជាមួយតែប៉ុណ្ណោះ។ ក្រោយពីប្រមូលរបស់បណ្ដើរៗរួចរាល់ យូលី ក៏រុញកេះនោះទុកក្រោមគ្រែហើយបិទភ្លើងគេងតែម្ដង។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?