ភាគទី ២៣

145 5 0
                                    

    យ៉ុនហ្គី ត្រឡប់មកបន្ទប់ធ្វើការរបស់ខ្លួនវិញហើយបន្តធ្វើកិច្ចការរបស់ខ្លួនទាំងមិនបានចាប់អារម្មណ៍នឹង ចាងមី នោះឡើយ។ យ៉ាងណាៗគោលដៅគេពេលនេះមិនមែនជា ចាងមី ទេគេចាប់ផ្ដើមធុញនឹងនាងហើយមិនចូលចិត្តដែលនាងហួងហែងគេជ្រុល។ ទោះស្រឡាញ់តែការដែលតាមសួរនាំគ្រប់រឿងគ្រប់ជំហានរបស់គេនោះវាធ្វើឱ្យគេមិនស្រឡះចិត្តក្នុងទំនាក់ទំនងមួយនេះ។

« មើលទៅលេខាបងអារម្មណ៍មិនល្អសោះអ៊ីចឹងមែនទេបានជាបងហៅខ្ញុំមកជួយធ្វើការដែរ? »

    កំឡុងពេលសំរាកញ៉ាំអាហារថ្ងៃត្រង់ ចាងមី ក៏ចេញទៅញ៉ាំអាហារម្នាក់ឯងឯ យ៉ុនហ្គី ក៏មកអាហារដ្ឋានមួយក្បែរអគារក្រុមហ៊ុនជាមួយនឹង ហ្គីយ៉ុង។ ឈ្លៀតឱកាសនេះ ហ្គីយ៉ុង ក៏លួចសួរនាំពី ចាងមី ដែលមុខមិនស្រស់បស់ពេញមួយព្រឹកទៅហើយ។

« យើងហៅឯងឱ្យមកជួយតាំងពីមិនទាន់ចេញពីផ្ទះចៃដន្យ ចាងមី ក៏អារម្មណ៍មិនល្អអ៊ីចឹងដែរបានឯងមកជួយល្អហើយ »

« ស្មានតែមិនសូវស្រួលតាំងពីម្សិលមិញបានជាបងហៅខ្ញុំឱ្យមកជួយថ្ងៃនេះ »

    យ៉ុនហ្គី លើកកែវទឹកមកញ៉ាំទាំងញញឹមបន្តិចព្រោះយ៉ាងណាក៏មើលដឹងថា ហ្គីយ៉ុង មិនដឹងរឿងដែលគេនិង ចាងមី ទាក់ទងគ្នានោះឡើយ។ ការដែលហៅ ហ្គីយ៉ុង ឱ្យមកជួយនេះក៏ដោយសារតែគេដឹងមុនថារូបភាពរបស់ខ្លួននៅក្នុងកម្មវិធីរបស់ យូលី នឹងត្រូវបានផ្សព្វផ្សាយហើយមកដល់ ចាងមី ដែរនឹងមានរឿងដេញដោលគ្នាទើបបានជាគេហៅ ហ្គីយ៉ុង មកដើម្បីឱ្យរួចខ្លួនមួយពេលព្រោះ ចាងមី មិនហ៊ានចូលមកស្និតនឹងគេពេលដែល ហ្គីយ៉ុង នៅទេ។

    ក្រោយពីអាហារពេលរសៀលរួចរាល់ ហ្គីយ៉ុង ក៏ចេញមកសាកលវិទ្យាល័យដើម្បីរៀនបន្តចំណែកឯ យ៉ុនហ្គី ក៏ត្រឡប់ទៅក្រុមហ៊ុនវិញទាំងមិននិយាយរក ចាងមី អីមួយម៉ាត់។

« យកឯកសារទាំងនេះទៅទុកលើតុលោកអគ្គនាយកហើយសំរាកការងារថ្ងៃនេះទៅ »

    ក្រោយពីចប់ការងាររួចរាល់ យ៉ុនហ្គី ក៏លើកនាឡិកាដៃមកមើលរួចប្រាប់ទៅ ចាងមី ដែលកំពុងតែរៀបចំកាបូបចាកចេញពីកន្លែងធ្វើការដូចគ្នា។ យ៉ុនហ្គី បិទឯកសារយកគំរបប៊ិចមកគ្របប៊ិចវិញរួចក្រោកយកអាវក្រៅមកកាន់ហើយចាកចេញពីក្រុមហ៊ុនត្រឡប់មកផ្ទះវិញយ៉ាងព្រងើយមិននឹកចង់សួរនាំអ្វី ចាងមី សោះ។

ពិសោធចិត្តOpowieści tętniące życiem. Odkryj je teraz