បន្ទាប់ពីត្រូវលោក ហ៊ីម៉ា ដេញ យ៉ុនហ្គី ក៏ចាកចេញពីមន្ទីរពេទ្យបើកឡានចេញទៅក្រុមហ៊ុនមិនមែនដើម្បីទៅធ្វើការតែដើម្បីទៅអង្គុយបន្ធូរអារម្មណ៍ក្នុងបន្ទប់ធ្វើការរបស់គេប៉ុណ្ណោះ។
« លោកប៉ា! »
ក្រឹប!
ចូលមកដល់ឃើញលោក ម៉ារ៉េត អង្គុយនៅតុធ្វើការរបស់ខ្លួនបែបនោះ យ៉ុនហ្គី ក៏លាន់មាត់ហើយបិទទ្វារបន្ទប់តិចៗ។
« យូលី យ៉ាងម៉េចហើយ? »
« នៅមិនទាន់ដឹងខ្លួនទេពេលនេះប៉ាម៉ាក់នាងមកដល់ហើយ »
យ៉ុនហ្គី និយាយរួចដើរទៅអង្គុយលើសាឡុងក្នុងបន្ទប់ធ្វើការនោះទាំងទឹកមុខមិនស្រស់បស់។
« បើមកធ្វើការក៏ល្អហើយ យើងគិតចង់ទៅផ្ទះសំរាកសិនមកធ្វើការជំនួសឯងជិតមួយខែហត់នឿយណាស់ »
យ៉ុនហ្គី មិនមាត់ហើយក្រោកឡើងឱនលាលោកប៉ារបស់ខ្លួនគ្រាដែលគាត់ចាកចេញទៅនោះ។ យ៉ុនហ្គី ផ្អែកខ្លួននឹងសាឡុងងើយមុខឡើងដោយយកដៃគងថ្ងាសសញ្ជឹងគិតទាំងអារម្មណ៍ភ័យព្រួយមិនបាត់។
< ចុះបើប៉ានាងខឹងហើយព្រមឱ្យ យូលី ផ្ដាច់ពាក្យនោះ? >
យ៉ុនហ្គី មិនដឹងថានឹងមានអ្វីកើតឡើងក្រោយពី យូលី ដឹងខ្លួនតែបើមើលតាមទឹកមុខលោក ហ៊ីម៉ា កាលពីនៅមន្ទីរពេទ្យមុននេះវាបង្ហាញបានថាគាត់ខឹងនឹងគេខ្លាំងដល់ថ្នាក់ដេញចេញឱ្យផុតពីមុខតែម្ដង។
ល្ងាចបន្តិចចេញពីធ្វើការ យ៉ុនហ្គី ក៏ត្រឡប់មកមន្ទីរពេទ្យជាថ្មីតែគេបែរជារុញរាមិនហ៊ានចូលទៅខាងក្នុងបានត្រឹមអង្គុយនឹងកៅអីរង់ចាំពីមុខបន្ទប់សំរាករបស់នាង។
« ហេតុអីក៏មិនចូលក្នុង? »
ហ្គីយ៉ុង ដែលទើបនឹងមកដល់ក្រោយនោះក៏លើកចិញ្ចើមឆ្ងល់ពេលដែលមកដល់ឃើញ យ៉ុនហ្គី នៅអង្គុយខាងក្រៅបន្ទប់។ យ៉ុនហ្គី មិនតបនាំឱ្យ ហ្គីយ៉ុង មិនស្រួលចិត្តទើបបើកទ្វារបន្ទប់ចូលទៅមើលតែម្ដង។
« លោកពូ! អ្នកមីង! »
ចូលមកដល់ឃើញពួកគាត់នៅខាងក្នុង ហ្គីយ៉ុង លាន់មាត់បន្តិចហើយប្រញាប់ឱនគោរពគាត់ជាការគួរសម។
KAMU SEDANG MEMBACA
ពិសោធចិត្ត
Fiksi Penggemarការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?