នៅតាមផ្លូវត្រឡប់ទៅទីក្រុងតូក្យូវិញ យ៉ុនហ្គី ហាក់បើកឡានមិនសូវលឿនដូចពេលដែលមកប៉ុន្មានឡើយនាំឱ្យអ្នកដែលរួមដំណើរចាប់ផ្ដើមបារម្មណ៍ពីដៃដែលមានបញ្ហារបស់គេបន្តិចព្រោះម្នាក់ៗសុទ្ធតែដឹងហើយថាចរឹករបស់គេទោះជាឈឺយ៉ាងណាក៏ យ៉ុនហ្គី នៅធ្វើខ្លាំងមិនព្រមប្រាប់ត្រង់ដដែល។
« ពេលជិះមកឃើញថាខាងមុខមានការ៉ាសសាំង បងជួយឈប់ឡានបន្តិចទៅខ្ញុំចង់ចូលបន្ទប់ទឹក »
ដោយកត់សំគាល់ឃើញ យ៉ុនហ្គី បើកឡានកាន់តែយឺតនោះ ហ្គីយ៉ុង ក៏រកលេសចង់ឱ្យគេឈប់សំរាកបន្តិចខ្លាចថាដៃអាចនឹងកាន់តែឈឺជាងនេះព្រោះ យូលី ក៏មិនស្រាលប៉ុន្មានដែរការដែលធ្លាក់ពីលើខ្នងសេះហើយដួលទៅលើគេបោកនឹងដីមួយទំហឹងនោះស្មារបស់គេឬកន្លាក់ដៃផ្នែកផ្សេងអាចនឹងមានបញ្ហា។ យ៉ុនហ្គី មិនមាត់តែពេលបើកមកដល់ការ៉ាសសាំងមួយកន្លែងគេក៏បត់ចូលទៅចតនឹងបានឱ្យប្អូនប្រុសចូលបន្ទប់ទឹកដែរ។
« ដៃលោកនៅឈឺទើបពិបាកបើកឡានផ្លូវឆ្ងាយមែនទេ? »
« មិនមែនទេ! យើងគ្រាន់តែមិនចង់ទៅវិញប៉ុន្មានមិនងាយមានពេលដែលយើងបានមកដើរលេងបែបនេះទេ »
យ៉ុនហ្គី តបទាំងដៃក្ដាប់លែងៗព្រោះវាចាប់ផ្ដើមស្ពឹកដោយសារតែការប្រឹងក្ដាប់ចង្កូតឡានបើកសឹងមិនហ៊ានកម្រើកដ្បិតថាស្មានៅឈឺនៅឡើយ។
« មិនបាច់កុហកទេ ដៃលោកប្រហែលជារលាកសរសៃហើយទុកឱ្យខ្ញុំអ្នកបើកឡានបន្តក៏បាន »
« យើងមិនបានឈឺ! »
យ៉ុនហ្គី ងាកទៅប្រកែកនឹង យូលី ដោយចងចិញ្ចើមមិនខុសពី យូលី ដែលមើលមកគេទាំងចងចិញ្ចើមមិនពេញចិត្តដូចគ្នា។
« បើអ៊ីចឹងហ៊ានទៅពេទ្យពិនិត្យឱ្យច្បាស់ឬអត់? »
យ៉ុនហ្គី ងាកមុខចេញហើយដកដង្ហើមធំលែងចង់ប្រកែកអីជាមួយនាងទៀត។
« ឈប់គិតរឿងអត់ប្រយោជន៍ទៅ »
យូលី ដកដង្ហើមធំរួចយកថ្នាំរឹតចេញពីក្នុងកាបូបហុចទៅឱ្យគេតែ យ៉ុនហ្គី មិនទទួលទើបនាងទាញដៃគេមកចាប់កាន់វាដោយខ្លួនឯងតែម្ដង។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?