ភាគទី​១២

171 7 2
                                    

    ក្រោយពីការប្រជុំបានបញ្ចប់ទៅ ហ្គីយ៉ុង ក៏ត្រឡប់មកផ្ទះវិញដើម្បីរៀបចំរបស់របរដែលត្រូវយកទៅតាមខ្លួនសំរាប់ការធ្វើដំណើរទៅជប៉ុននៅថ្ងៃស្អែក។ ស្អែកបានមកដល់ ហ្គីយ៉ុង ក៏បើកឡានរបស់ខ្លួនដែលទើបនឹងទិញថ្មីៗយកមកទុកនៅព្រលានយន្តហោះហើយរង់ចាំជើងហោះហើរដោយចុងក្រោយគេបានមកអង្គុយនៅកៅអីមួយក្នុងចំណោមកៅអីហ្វឺសក្លាសដែលមានលើយន្តហោះនេះទាំងព្រឹក។ ក្នុងនាមជាជំនាន់ក្រោយរបស់ត្រកូល ម៉ារ៉េត គេបានកើតមកក្នុងគំនរទ្រព្យស្រាប់ទាំងគេនិង យ៉ុនហ្គី មិនដែលស្គាល់ពាក្យថាលំបាកវេទនាខ្វះមុខខ្វះក្រោយអត់ស៊ីអត់ឃ្លាននោះទេ។

    ក្រោយពីចំណាយពេលអស់ពីរម៉ោងជាង ហ្គីយ៉ុង ក៏មកដល់តូក្យូតាមបំណងរបស់ខ្លួន។ ហ្គីយ៉ុង ចេញពីព្រលានយន្តហោះដោយមានពូ ស៊ូគិ មករង់ចាំទទួលព្រោះមុនមកដល់ទីនេះ ហ្គីយ៉ុង ក៏បានផ្ដល់ដំណឹងឱ្យលោកស្រី ហ៊ីម៉ា បានដឹងផងដែរ។ មកដល់ភូមិគ្រឹះដែលគ្រួសារ ហ៊ីម៉ា បានរស់នៅ ហ្គីយ៉ុង ក៏ត្រូវបានពូ ស៊ូគិ នាំទៅជួបលោកស្រី ហ៊ីម៉ា ដែលកំពុងតែរង់ចាំគេនៅឯបន្ទប់ទទួលភ្ញៀវ។

«​ អ្នកមីង!​ ខ្ញុំមកដល់ហើយ »

« មកហើយអ្ហេស៎កូន? »

    លោកស្រី ហ៊ីម៉ា គ្រាន់តែឮសំលេងគេភ្លាមក៏ទម្លាក់ការងារក្នុងដៃលើតុហើយក្រោកឡើងងាកមកតបនឹង ហ្គីយ៉ុង ទាំងញញឹមទើប ហ្គីយ៉ុង ញញឹមតបវិញរួចដើរចូលទៅរកគាត់។ លោកស្រី ហ៊ីម៉ា ដាក់ខ្លួនអង្គុយចុះលើសាឡុងវែងមុនទើប ហ្គីយ៉ុង ដាក់ខ្លួនអង្គុយតាមក្រោយហើយបន្តិចក្រោយមកក៏មានស្ត្រីចំណាស់ម្នាក់ដែលជាអ្នកមើលថែផ្ទះនេះចូលមកដោយលើកទឹកយកមកទទួលភ្ញៀវ។

« ខានជួបអ៊ំមីនយូរហើយអ៊ំមើលទៅមិនចាស់ទៅណាសោះ »

    ហ្គីយ៉ុង និយាយរាក់ទាក់អ៊ំ ស៊ូមីន ដែលជាអ្នកបម្រើនិងមើលថែទាំផ្ទះនេះ។ គេស្គាល់គាត់តាំងពីក្មេងតែដោយសារតែខានមកជប៉ុនច្រើនឆ្នាំហើយ បានជួបនឹងគាត់ធ្វើឱ្យគេមានអារម្មណ៍ថានឹកពេលវេលាល្អៗពីមុនខ្លាំងណាស់។

« អ្នកប្រុសតូចសង្ហារជាងមុនឆ្ងាយណាស់អ៊ំចំណាំសឹងមិនបាន »

ពិសោធចិត្តOnde histórias criam vida. Descubra agora