ភាគទី ៩៩

111 4 0
                                    

ទីត! ទីត!!!

« អាយ៎!!!!! »

ផាំង!!!

    ឡានមួយគ្រឿងដែលបើកឆ្ងាយចេញពីចំការបានឆ្ងាយបន្តិចនោះក៏រេចង្កូតទៅបុកនឹងដើមឈើមួយទំហឹងតែម្ដង ក្រោយពីមានឡានមួយបើកក្នុងល្បឿនលឿនវ៉ាបិះនឹងបុកពីក្រោយហាក់ដូចជាប្រញាប់ប្រញាល់មិនដឹងជាទៅណា។ កែវភ្នែកដែលកំពុងតែព្រិលដោយសារតែទឹកភ្នែកជ្រួតជ្រាបពេញនោះពិបាកមើលផ្លូវស្រាប់ក៏ត្រូវបានបិទចុះម្ដងបន្តិចៗក្រោយពីមានឧបទ្ទេវហេតុនេះកើតឡើង។

« អេ៎! នោះជាឡានរបស់អ៊ំ ហាន់ មែនទេ? »

    មនុស្សមួយក្រុមដែលជិះម៉ូតូពីរបីបន្តគ្នាក៏ស្រាប់តែឈប់ក្រោយពីឃើញឡានគ្រោះថ្នាក់តាមផ្លូវបែបនោះ នារីម្នាក់ក៏បន្លឺឡើងក្រោយពីចាំអត្តសញ្ញាណឡានបានហើយអ្នកឯទៀតក៏ប្រញាប់ចុះទៅមើល។

« ម៉េចក៏មានរឿងអ៊ីចឹង? ក្រែងថ្មើរនេះអ៊ំ ហាន់ គួរតែនៅក្នុងចំការទេមែនទេ? »

« មកពីពួកយើងទៅយប់ពេកទេដឹងទើបគាត់ចេញទៅតាមហើយមិនដឹងយ៉ាងម៉េចក៏មានរឿងនេះកើតឡើងទៅ »

« មិនមែនអ៊ំ ហាន់ ទេ! »

    នារីម្នាក់ដែលកំណត់អត្តសញ្ញាណបានមុនគេនោះក៏លាន់មាត់ឡើងកាត់សន្ទនាប្រុសពីរនាក់ដែលកំពុងតែនិយាយបណ្ដើរទូរស័ព្ទរកឡានពេទ្យបណ្ដើរ។ នារីម្នាក់ក្រោយពីឮថាមិនមែនអ៊ំ ហាន់ បែបនោះក៏នាំគ្នាទៅមើលដែលតាមរយៈពិលទូរស័ព្ទក៏អាចឱ្យពួកគេឃើញមុខអ្នកនៅខាងក្នុងឡានច្បាស់។

« ព្រះអើយ!!! អ្នកនាង យូលី! អ្នកនាង យូលី! »

ផាំង! ផាំង! ផាំង!

« អ្នកនាង យូលី! ដឹងខ្លួនឡើង! អ្នកណាក៏បានប្រញាប់ទៅរកអីមកគាស់ទ្វារឡានមក! »

    ម្នាក់ៗនាំគ្នាឆ្លេឆ្លាក្រោយពីដឹងថាអ្នកក្នុងឡានជាអ្នកណា ខ្លះក៏ព្យាយាមគោះទ្វារស្រែកហៅនាងខ្លាំងៗក្រែងនាងនៅមានស្មារតីព្យាយាមបើកគន្លឹះទ្វារឡានបន្តិចតែហាក់ដូចជាគ្មានសង្ឃឹមអ្វីសោះ របស់របរដែលមាំអាចយកមកគាស់ទ្វារឡានបានក៏គ្មាន។

« ឆាប់ទៅចំការប្រាប់អ្នកប្រុសធំឱ្យលឿនទៅលោកអើយ!!! »

     សំលេងពីមាត់មនុស្សម្នាក់ស្រែកឡើងទើបបុរសម្នាក់ទៀតប្រញាប់ឡើងម៉ូតូបញ្ឆេះមូលមួយអស់ដៃប្រញាប់យកដំណឹងមកប្រាប់ យ៉ុនហ្គី ដែលនៅចំការ។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora