កែវភ្នែកនាយកំលោះរេតាមសំលឹងមើលទៅ យ៉ាស្មីន មិនដាច់តែមិនបានជ្រើមជ្រួលនឹងការបង្ហាញខ្លួនរបស់ យ៉ាស្មីន នោះទេតែផ្ទុយទៅវិញវាបែរជាបង្ហាញការមិនពេញចិត្តដែល យ៉ាស្មីន ចេញមករកគេក្នុងរ៉ូបរាត្រីស្ដើងមិនសូម្បីតែយកអាវក្រៅមកបិទបាំងបន្ថែមបែបនេះ។
« បើ យ៉ាស្មីន ដល់ម៉ោងគេងហើយបងគិតទៅវិញសិនហើយ »
ដោយឃើញ យ៉ាស្មីន ចុះមកជាមួយឈុតគេងយប់រួចស្រេចបែបនោះគេក៏គិតថាមិនគួរនៅបន្តទៀតដែរ។
« បងនៅសិនក៏បានខ្ញុំគ្រាន់តែមិនចង់ផ្លាស់ខោអាវពីរបីដងទើបឡើងទៅងូតទឹកផ្លាស់ឈុតគេងយប់ឱ្យហើយតែម្ដង »
« តែយប់ជ្រៅហើយបងគិតថា យ៉ាស្មីន គួរតែគេង »
« អ៊ីចឹងបងចាំបន្តិចណា៎ ខ្ញុំឡើងទៅយកឯកសារឱ្យបងឱ្យហើយនឹងមិនបាច់ពិបាកទៅក្រុមហ៊ុនបងស្អែកទៀត »
« ក៏បាន! »
យ៉ុនហ្គី ងក់ក្បាលហើយ យ៉ាស្មីន ប្រញាប់ក្រោកទៅរកឯកសារនោះហើយ យ៉ុនហ្គី ក៏យកសូកូឡាក្ដៅមកក្រេបបន្តិចកំដរការរង់ចាំឯកសាររបស់ យ៉ាស្មីន។ មួយសន្ទុះ យ៉ាស្មីន ក៏ត្រឡប់មកវិញក្នុងសភាពបែកញើសជោគសក់ក៏ត្រូវបានចាប់លើកទៅលើផុតកញ្ជឹងកធ្វើឱ្យ យ៉ុនហ្គី កាន់តែទើសភ្នែកថែមទៀតក្នុងចិត្តចាប់ផ្ដើមមានអារម្មណ៍មិនស្រួលកាន់តែខ្លាំង។
« បងប្រហែលជាចាំយូរហើយនៅខាងលើអត់មានភ្លើងហើយឯកសារមានច្រើនទើបខ្ញុំរកមើលយូរបន្តិច ក្ដៅស្អុះសឹងអីហើយ »
« បើក្ដៅស្អុះអ៊ីចឹងយប់នេះគេងកើតឬអត់? »
យ៉ុនហ្គី ទទួលឯកសារមកកាន់ហើយគិតចង់ទៅផ្ទះវិញតែគេក៏ចង់នៅជួយយកអាសារ យ៉ាស្មីន បន្តដែរ។
« នៅខាងក្រៅមានបន្ទប់ទំនេរដែរប្រហែលជាខ្ញុំត្រូវគេងក្នុងហ្នឹងសិនហើយ »
« ចាំស្អែកបងឱ្យជាងមកមើលទ្រាំមួយយប់សិនទៅ »
« បងទៅសិនហើយ! »
« ចាស៎! »
យ៉ាស្មីន តបទៅវិញយ៉ាងស្រទន់រួច យ៉ុនហ្គី ក៏ទុកកែវសូកូឡាលើតុវិញហើយក្រោកចាកចេញទៅជាមួយឯកសារមួយច្បាប់ក្នុងដៃ។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
BINABASA MO ANG
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?