ភាគទី ៦៤

130 3 0
                                    

< ប៉ាទើបតែដឹងរឿងនេះហើយចុះខាងគេព្រមសំរួលនឹងកូនឬអត់? >

​   គ្រាន់តែចេញពីធ្វើការហើយបានដំណឹងថាមានអ្នកលួចយកម៉ូដដែលកូនស្រីខ្លួនធ្វើការលើភ្លាមលោក ហ៊ីម៉ា ក៏ប្រញាប់ខលមករកកូនស្រីភ្លាមតែម្ដង។

« កូនដោះស្រាយរួចហើយលោកប៉ា កូនឱ្យអ្នកដែលលួចនោះចេញសារសុំទោសហើយឱ្យខាងក្រុមហ៊ុនដាក់ឈ្មោះកូនជាម្ចាស់កម្មសិទ្ធិម្នាក់ទៀតនិងបានចំណូលខ្លះពីការលក់ឈុតនោះដែរ »

< គេធ្វើតាមដែលកូនប្រាប់ទេ? ប៉ាគិតថាគួរតែប្ដឹងគេតែម្ដងព្រោះនេះវាស្រស់នឹងភ្នែកពេក >

« មិនបាច់ទេលោកប៉ា កូនមិនចង់មានរឿងវែងឆ្ងាយ »

< តាមតែកូនចុះប៉ាទៅផ្ទះវិញសិនហើយ កូននៅតែឯងប្រយ័ត្នខ្លួនផង >

«​ ចាស៎លោកប៉ា »

   យូលី តបហើយលោក ហ៊ីម៉ា ក៏ផ្ដាច់ការទាក់ទងតែម្ដងទើប យូលី ដកដង្ហើមធំបន្តិចងាកទៅទេសភាពខាងក្រៅផ្ទះដែលមានដើម្បីឈើបោកបល់តិចៗទៅតាមកម្លាំងខ្យល់នោះ។

< ខ្ញុំមិនអាចរស់នៅទីនេះដោយមានក្ដីសុខទេមែនទេ? ហេតុអីក៏ឱ្យតែខ្ញុំមកបញ្ហាតែងតែចូលមករកខ្ញុំដែរអ៊ីចឹង? >

    ធ្មិចបើកៗរយៈពេលដែល យូលី រស់នៅកូរ៉េម្នាក់ឯងក៏ត្រូវអស់ថ្ងៃដែលនាងត្រូវទទួលសញ្ញាប័ត្រក៏មកដល់ម្ដងនេះមិនមែនតែ យ៉ុនហ្គី ឬ ហ្គីយ៉ុង មកតែពីរនាក់បងប្អូនឡើយតែគ្រួសារ ម៉ារ៉េត ទាំងមូលតែម្ដងដែលចូលរួមអបអរ។

« បង យូលី ! »

    ហេរីន ដែលមានវត្តមាននៅសាកលវិទ្យាល័យដើម្បីអបអរបងប្រុសរបស់ខ្លួននោះក៏រត់ចូលមកឱប យូលី យ៉ាងណែនមុនពេលដែលគ្រួសារនាងនិងគ្រួសារ ម៉ារ៉េត ចូលមកដល់ទៅទៀត។

« ខ្ញុំនឹកបងណាស់ »

« អីយ៉ា...បងក៏នឹក ហេរីន ដែរខានជួបយូរហើយ »

    យូលី ឱប ហេរីន វិញយ៉ាងណែនតាមចិត្តនឹកហើយសុខៗក៏មានចូលមកកេះស្មា ហេរីន នាំឱ្យនាងប្រញាប់ដកខ្លួនពី យូលី ហើយងាកទៅមើល។

« បង ហ្គីយ៉ុង! »

    ហេរីន បន្លឺទាំងញញឹមរួច ហ្គីយ៉ុង ក៏លើកដៃសួស្ដីដាក់នាង។

ពិសោធចិត្តOnde histórias criam vida. Descubra agora