« លោកគិតថាខ្ញុំចង់ទាក់ទាញចិត្តលោក? ចិត្តលោកស្រួលទាក់ដល់ថ្នាក់ហ្នឹង? »
កែវភ្នែករបស់ យ៉ុនហ្គី ស្រាប់តែប្រែទៅជារឹងកំព្រឹសមួយរំពេចបន្ទាប់ពី យូលី និយាយបែបនោះ។ នាយឱនទៅមើលស្រីតូចក្នុងរង្វង់ដៃដែលឈរស្ងៀមជាមួយនឹងទឹកមុខស្មើរៗរបស់នាងហាក់ដូចជាអ្វីដែលនាងនិយាយមុននេះមិនធ្ងន់ធ្ងរអីបន្តិចឡើយ។
« នាងនិយាយអី យូលី »
« គ្រាន់តែឆ្ងល់ថាហេតុអីលោកមកឱបខ្ញុំបែបនេះ? »
យូលី សួរហើយរុញគេចេញឱនទៅរើសកូនបាល់រួចដើរទៅអង្គុយចាំក្នុងឡានវិញ។ យ៉ុនហ្គីក្ដៅស្លឹកត្រចៀកមិនស្ទើររួចដើរទៅអង្គុយក្នុងឡានបើកទៅរកកូនហ្គោលរបស់ខ្លួនពេលរកឃើញហើយគេក៏រើសវាមកទុកឈប់វាយបន្តហើយបើកឡានទៅរកលោកប៉ារបស់ខ្លួននិង យូលី វិញ។ នៅក្នុងឡានមិនមានអ្នកណាមាត់កអ្វីគ្រាន់តែថាម្នាក់ៗស្ថិតក្នុងស្ថានភាពអារម្មណ៍ខុសគ្នា។ ក្នុងពេលតែមួយដែល យូលី អង្គុយចុចទូរស័ព្ទក្នុងឡានទាំងមិនខ្វល់ពីអ្វីនោះ យ៉ុនហ្គី បែរជាបើកឡានដឹកសម្ភារៈកីឡាកូនគោលនោះទាំងក្ដៅស្លឹកត្រចៀកខឹងនឹង យូលី មិនបាត់។ បើកាលពីមុនវិញបាន យ៉ុនហ្គី មកឱបបែបនេះ យូលី ប្រហែលជារឹងខ្លួនឈរស្ងៀមសំងំឱ្យគេឱបទាំងបេះដូងលោតញាប់ស្ទើរតែផ្ទុះហើយទេដឹង តែពេលនេះវិញទទេរស្អាតតែម្ដង មិនបានរំភើបឬញាប់ញ័រអ្វីទាំងអស់។ យ៉ុនហ្គី បើកឡានមកជួបលោកប៉ានិងលោកអ៊ំរបស់ខ្លួនហើយចុះទៅលេងកូនគោលជាមួយពួកគាត់យ៉ាងធម្មតាបំផុតតែគេប្រាកដក្នុងចិត្តថាទៅដល់ផ្ទះវិញពេលណាគេនឹងជំរះបញ្ជីជាមួយ យូលី ឱ្យខានតែបាន។
ក្រោយពីលេងកូនហ្គោលជាមួយគ្នាអស់មួយរសៀលគ្រប់គ្នាក៏មកសំរាកនៅភោជនីយដ្ឋានរបស់ក្លឹបវាយកូនហ្គោលនេះហើយកម្ម៉ង់ភេសជ្ជៈត្រជាក់ៗមកញ៉ាំបំបាត់ភាពនឿយហត់និងស្រេកទឹក។
« ក្រណាត់នោះខ្ញុំនឹងយកទៅប្រើលើម៉ូតប្រចាំរដូវក្ដៅឆ្នាំក្រោយនេះឯងត្រៀមតែក្រណាត់លក់ឱ្យយើងទៅ »
លោក ហ៊ីម៉ា លើកឡើងទាំងផ្ដល់ដំណឹងទៅសំឡាញ់ជាមុនពីគំរោងថ្មីរបស់គាត់សំរាប់រដូវក្ដៅឆ្នាំក្រោយដែលគាត់និងភរិយាក៏ដូចជាកូនស្រីកំពុងតែធ្វើការលើវាបណ្ដើរៗហើយ។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
DU LIEST GERADE
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?