ភាគទី ១០៥

101 3 0
                                    

ក្រឹប...

« លោកពូ! អ្នកមីង! »

    យ៉ុនហ្គី បិទទ្វារថ្នមៗបន្លឺឡើងតិចៗហាក់ដូចជារអៀសខ្លួនក្នុងការបង្ហាញវត្តមានពេលនេះ។

« មានការអី? »

    លោក ហ៊ីម៉ា សួរទាំងមិនងាកមើលមុខ យ៉ុនហ្គី ពេលនេះ។

« ខ្ញុំមកមើល យូលី »

    យ៉ុនហ្គី ឆ្លើយហើយយកកន្ត្រកទឹកផ្លែឈើក្នុងដៃដាក់លើតុអីវ៉ាន់ក្នុងបន្ទប់នេះរួចទើបដើរមកអង្គុយក្បែរ យូលី។

« អ្នកដែលមានរឿងជាមួយ យូលី នោះក៏ជាដៃគូសហការការងារជាមួយក្រុមហ៊ុន ម៉ារ៉េត ដែរតែនាងក៏ធ្លាប់មានបញ្ហាជាមួយនឹង យូលី ដូចគ្នា »

« កូនស្រីក្រុមហ៊ុន ម៉ូរីន នោះមែនទេ? »

    មិនបាច់បញ្ជាក់ថាអ្នកណាក៏លោក ហ៊ីម៉ា ស្គាល់ថាជាអ្នកណាដែលធ្លាប់មានបញ្ហាជាមួយកូនស្រីរបស់គាត់។

« បាទលោកពូ កាលពីម្សិលមិញនាងមានទស្សនកិច្ចទៅចំការដូចនឹងដៃគូរបស់ខ្ញុំដែលទៅមុនៗដែរតែល្ងាចបន្តិចឡានរបស់នាងក៏ខូចហើយឱ្យជំនួយការយកទៅធ្វើហើយខ្ញុំក៏អញ្ជើញនាងឱ្យញ៉ាំបាយល្ងាចជាមួយគ្នាក្រោយពីញ៉ាំបាយហើយ យូលី ក៏ចាប់ផ្ដើមនិយាយពីរឿងដែលនាងជាអ្នកកក់កន្លែងកម្មវិធីកាត់មុខ យូលី ហើយក៏មានឈុតមួយដែលដូចគ្នានឹងរបស់ យូលី ដែរតែមិនទាន់ដឹងថាអ្នកណាជាអ្នកលួចម៉ូដនោះទៅឱ្យ យ៉ាស្មីន ផងខ្ញុំក៏និយាយកាត់ហើយឱ្យ យូលី ទៅផ្ទះធំមុនខ្ញុំនឹងទៅនិយាយជាមួយនាងពេលសួរនាំ យ៉ាស្មីន រួចរាល់តែពេលដែលខ្ញុំនិយាយជាមួយ យ៉ាស្មីន ហើយខ្ញុំបែរជាទទួលបានដំណឹងថា​ យូលី ជួបគ្រោះថ្នាក់ទៅវិញ »

    យ៉ុនហ្គី អង្គុយមួយសន្ទុះក៏ចាប់ផ្ដើមនិយាយរៀបរាប់ពីរឿងដែលកើតឡើងមុនពេលដែលគេនិង យូលី បែកផ្លូវគ្នា។ គេមិនដឹងថាបកស្រាយបែបនេះលោក ហ៊ីម៉ា អាចត្រជាក់ចិត្តដែលខឹងនឹងគេឬអត់តែយ៉ាងណាក៏គេមិនបានស្ងាត់មាត់មិនព្រមបកស្រាយអ្វីឱ្យគាត់ដឹងសោះ។

« ឯងគួរតែនិយាយជាមួយកូន យូលី ឱ្យប្អូនត្រជាក់ចិត្តសិនហេតុអីក៏ទៅនិយាយជាមួយអ្នកដទៃមុនទាំងដែលប្អូនជាគូដណ្ដឹងនៅជិតខ្លួន? »

ពិសោធចិត្តHikayelerin yaşadığı yer. Şimdi keşfedin