ភាគទី ១៩

139 5 0
                                    

« មើលទៅឯងដូចជាស្និតស្នាលនឹង យូលី ជាងមុន »

   យ៉ុនហ្គី មិនតបតែក៏ញញឹមបន្តិចបន្ទាប់ពីលោកប៉ារបស់ខ្លួននិយាយបែបនេះ។ លោក ម៉ារ៉េត មិនប្រកាន់ព្រោះនេះក្លាយជាចរឹករបស់គេទៅហើយដែលមិនសូវតបតជាមួយគាត់វិញទើបគាត់លើកភេសជ្ជៈមកញ៉ាំបន្តិចហើយផ្ដេកខ្លួនសំរាកលើយន្តហោះនោះ។

    ក្រោយពីប៉ុន្មានម៉ោងធ្វើដំណើរនៅលើយន្តហោះ យ៉ុនហ្គី និងលោកប៉ារបស់គេក៏បានត្រឡប់មកដល់កូរ៉េវិញដោយសុវត្ថិភាព។

« យូលី ឥលូវប្លែកខ្លាំងណាស់បងមិនស្មានថាបែកមួយខែឃើញនាងផ្លាស់ប្ដូរអ៊ីចឹងទេ ស្អាតសមជាកូនស្រីអ្នកច្នៃម៉ូតពិតមែនបើអូនបានជួបអូនក៏សរសើរនាងមិនដាច់ពីមាត់ដូចគ្នា »

    មកដល់ផ្ទះទៅហើយលោក ម៉ារ៉េត នៅតែមិនឈប់លើកសរសើរពី យូលី នៅឡើយដល់ថ្នាក់ យ៉ុនហ្គី ដែលស្ដាប់គាត់និយាយតាំងពីលើយន្តហោះរហូតមកដល់ផ្ទះនោះចាប់ផ្ដើមធុញ។

« ខ្ញុំសុំឡើងទៅបន្ទប់ហើយលោកប៉ាអ្នកម៉ាក់ »

    យ៉ុនហ្គី ដឹងថាប្រធានបទដែលនឹងលើកមកនិយាយក្នុងគ្រួសារពេលនេះគ្មានអីក្រៅពីការផ្លាស់ប្ដូររបស់ យូលី នោះឡើយដូច្នេះហើយបានជាគេក្រោកឡើងសុំការអនុញ្ញាតហើយចាកចេញពីបន្ទប់ទទួលភ្ញៀវឡើងមកបន្ទប់របស់ខ្លួន។

« បងឃើញថា យ៉ុនហ្គី លើកនេះក៏ស្និតស្នាលនឹង យូលី ជាងមុនដែរ បងសង្ឃឹមថាពួកគេនឹងស្រឡាញ់គ្នាហើយគិតគូររឿងរៀបការឆាប់ៗនេះទៅចុះ »

« អូនគិតថា យ៉ុនហ្គី ទើបតែចាប់ផ្ដើមនឹករឮកក្រោយពីបែកគ្នាមួយរយៈប៉ុណ្ណោះឱ្យពួកគេមើលចិត្តគ្នាបន្តិចទៀតក៏មិនអី »

    ពួកគាត់ទាំងពីរសុទ្ធតែដឹងថាកូនប្រុសគិតយ៉ាងណាក្នុងការធ្វើខ្លួនជាគូដណ្ដឹងរបស់ យូលី ដូច្នេះហើយលោកស្រី ម៉ារ៉េត ក៏បារម្ភថាពួកគេអាចនឹងរកាំរកូសគ្នាពេលក្រោយបើសិនជាប្រញាប់រៀបការពេក។

« អូននិយាយក៏ត្រូវម្យ៉ាង »

    លោក ម៉ារ៉េត យល់ស្របនឹងភរិយារួចពួកគាត់ក៏បន្តជជែកគ្នាពីរឿងអនាគតកូនៗបន្តិចមុននឹងឡើងទៅសំរាកបន្ទាប់ពីម៉ោងកាន់តែច្រើនយប់កាន់តែជ្រៅហើយ។

ពិសោធចិត្តTempat cerita menjadi hidup. Temukan sekarang