ភាគទី ៧០

118 2 0
                                    

    ព្រឹកបន្ទាប់គ្រប់គ្នាក៏រៀបចំរបស់របរសំរាប់ឡើងភ្នំមើលទេសភាពលើភ្នំជុំគ្នាដោយ យូលី មិនសូវហ៊ានយករបស់ធ្ងន់ៗទៅច្រើនឡើយព្រោះនាងមិនទំលាប់នឹងធ្វើហាត់ប្រាណប៉ុន្មានអាចនឹងឆាប់ហត់មិនអាចដើរបានឆ្ងាយ។ ពេញមួយព្រឹកតាំងពីចេញពីកន្លែងគេងរហូតថ្ងៃរសៀលចុះមកដល់ជើងភ្នំដើម្បីញ៉ាំអាហារថ្ងៃត្រង់ទៅហើយ យ៉ុនហ្គី និង យូលី មិននិយាយរកគ្នាមួយម៉ាត់សោះនាំឱ្យអ្នកឯទៀតចាប់ផ្ដើមឆ្ងល់គ្រប់គ្នា។ យ៉ុនហ្គី ដៀងភ្នែកមើលទៅ យូលី បន្តិចរួចក៏ចាប់សាច់ពីក្នុងចានម្ហូបដាក់ក្នុងចានរបស់នាងនាំឱ្យនាងដៀងភ្នែកមកមើលគេបន្តិចដែរតែ យ៉ុនហ្គី ធ្វើជាមិនខ្វល់ហើយបន្តញ៉ាំអាហាររបស់ខ្លួនធ្វើមិនដឹង។ ក្រោយពីអាហារថ្ងៃត្រង់បានកន្លងផុតទៅគ្រប់គ្នាក៏បំបែកគ្នាជាពីរក្រុមដោយចាស់ៗចេញឡានទៅដើរលេងកន្លែងផ្សេងឯ យ៉ុនហ្គី ជាមួយ យូលី និងប្អូនប្រុសរបស់គេក៏សំរាកឯសួនរបស់ផ្ទះស្នាក់បន្តិចមុននឹងដើរទៅរកកន្លែងជិះសេះបន្ត។

« ចាប់ខ្សែឱ្យជាប់ទប់ខ្លួនឱ្យនឹងកុំឱ្យធ្លាក់ ដំបូងអ្នកទាំងអស់គ្នាត្រូវយកជើងគោះវាតិចៗដើម្បីឱ្យសេះដើរទៅមុខហើយបើចង់បត់ទៅខាងណានោះគ្រាន់តែទាញខ្សែទៅខាងនោះទៅបានហើយបើសេះមិនយល់ចាប់មិនបានទេយើងត្រូវទាញវាម្ដងទៀតឱ្យខ្លាំងជាងមុន អេ៎! »

    ក្រោយពីស្ដាប់ការពន្យល់របស់អ្នកបង្វឹកហើយ យូលី ក៏ត្រូវបកប្រែជាភាសាកូរ៉េឱ្យអ្នកដែលមកជាមួយទាំងពីរយល់ដែរតែមិនទាន់នឹងនិយាយចប់ផង យ៉ុនហ្គី ក៏ចេញសេះទៅជិះលេងមុនបាត់។

« ហើយចុះបើចប់ឈប់? »

   ដោយឃើញ យូលី ងាកទៅចាប់អារម្មណ៍នឹងបងប្រុសរបស់ខ្លួនបែបនោះ ហ្គីយ៉ុង ក៏ប្រញាប់សួរបញ្ចប់មុននឹងចេញសេះទៅជិះលេងឯវាលស្មៅនោះដែរ។

« បើចង់ឈប់គ្រាន់តែយកជើងគៀបវាទៅបានហើយ មុននេះគេប្រាប់ថាសេះនៅទីនេះត្រូវបានបង្ហាត់ឱ្យយល់ពីសញ្ញាទាំងនេះអ៊ីចឹងយើងមិនបាច់បារម្ភថាវាមិនឈប់តាមនោះទេ »

« ហើយចុះបើវាបោលកាន់តែលឿននោះ »

« យកជើងសងខាងគោះវាទៅវាឈប់ហើយ »

ពិសោធចិត្តWhere stories live. Discover now