រីង! រីង!
យ៉ុនហ្គី ដែលគេងលង់លក់លើសាឡុងនោះក៏ត្រូវភ្ញាក់ដោយសារសំលេងទូរស័ព្ទរោទិ៍ព្រោះមានអ្នកខលចូលទាំងដែលមេឃមិនទាន់នឹងចាប់ផ្ដើមភ្លឺផង។ ក្រោយពីស្វាងងងុយបន្តិច យ៉ុនហ្គី ក៏យកទូរស័ព្ទដែលរោទិ៍មិនឈប់នោះមកមើលហើយដកដង្ហើមធំមុននឹងចុចទទួល។
< យ៉ុនហ្គី បងនៅឯណា? ហេតុអីបងទៅចោលខ្ញុំមិនប្រាប់មួយម៉ាត់អ៊ីចឹង? >
ក្រោយពីក្រោកមកបាត់មិនឃើញ យ៉ុនហ្គី នៅក្បែរខ្លួន យ៉ាស្មីន ក៏ប្រញាប់រៀបចំខ្លួនចេញមកក្រៅលុះមិនឃើញឡានគេនៅចំការទៀតនាងក៏ខលរកតែម្ដង។
« បងមកសេអ៊ូលវិញមុនហើយចាំព្រឹកចាំ យ៉ាស្មីន មកវិញជាមួយជំនួយការចុះបងរវល់ »
< យប់មិញបង- >
« យ៉ាស្មីន! »
យ៉ុនហ្គី និយាយកាត់ពេលនាងចាប់ផ្ដើមរំឮកដល់រឿងកាលពីយប់ទើប យ៉ាស្មីន ស្ងាត់មាត់វិញ។
« រឿងយប់មិញវាកើតឡើងដោយអចេតនា បងក៏បានបញ្ឈប់វាពាក់កណ្ដាលទីដែរបងជឿថាគ្មានបញ្ហាអីកើតឡើងចំពោះ យ៉ាស្មីន »
< តែខ្ញុំស្រឡាញ់បង យ៉ុនហ្គី...ខ្ញុំមិនចង់បាត់បង់បងទេ >
« យ៉ាស្មីន...បងសុំទោស តែបងមិនអាចត្រឡប់ទៅជានានឹង យ៉ាស្មីន ដូចកាលពីមុនបានពិតមែន »
យ៉ុនហ្គី ពោលពាក្យបដិសេធទាំងដែលកាលពីយប់មិញគេមិនហ៊ានបើកមាត់និយាយប្រកែកនឹងនាងផង។
< យ៉ុនហ្គី...បងនិយាយមានគិតដល់ចិត្តខ្ញុំទេ? ហ្អឹក! បើបងមិនបានស្រឡាញ់ខ្ញុំទេយប់មិញបងផ្ដល់ក្ដីសង្ឃឹមឱ្យខ្ញុំធ្វើអី? >
ឮសំលេង យ៉ាស្មីន យំខ្សឹកខ្សួលបែបនោះ យ៉ុនហ្គី ក៏លួចដកដង្ហើមតានតឹងបន្តិច តែរឿងមកដល់ថ្នាក់នេះទៅហើយគេគួរតែប្រាប់នាងដោយត្រង់កុំឱ្យរឿងពិបាកកើតឡើងច្រើនជាងនេះទៀត។
« បងនៅនិយាយដដែលថាបងមិនបានស្រឡាញ់ យ៉ាស្មីន ទៀតទេបើសិនជា យ៉ាស្មីន នៅតែបែបនេះទៀតបងគិតថាពួកយើងមិនបាច់ស្គាល់គ្នាទៀតក៏ល្អ »

CZYTASZ
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?