ភាគទី ៤៥

124 3 0
                                    

   មកដល់ក្នុងបន្ទប់វិញ យូលី បិទទ្វារបន្ទប់សម្រូតខ្លួនអង្គុយចុះទល់ខ្នងនឹងទ្វារហាក់ដូចជានាងគ្មានកំលាំងនាំខ្លួនទៅសំងំគេងលើគ្រែឡើយ។ នាងនាំខ្លួនគេចមកដល់ទីនេះហើយបែរជាអស់ខ្យល់ត្រឹមចំងាយប៉ុន្មានជំហានដល់គ្រែក៏មិនអាចក្រោកដើរទៅបានទៅវិញ។ យូលី ចាប់ផ្ដើមព្រលែងទឹកភ្នែកដែលខ្លួនខំទប់មកយ៉ាងយូរនោះហើយបន្លឺសំលេងយំខ្សឹកខ្សួលម្នាក់ឯង។ អារម្មណ៍ដែលគិតថាចិត្តរបស់ខ្លួននឹងលែងមានការឈឺចាប់ខ្លាំងដូចមុននោះបែរជាចុកលើសដើម ចុកស្ទើរតែផុតដង្ហើមម្ដងៗទៅហើយ។

<< ស្នេហាដំបូងវាពិបាកក្នុងការកាត់ចិត្តណាស់ដូចខ្ញុំស្រឡាញ់លោកអ៊ីចឹង វាមិនខុសពីលោកស្រឡាញ់ យ៉ាស្មីន ទេ ខ្ញុំឈឺណាស់! លោកមានដឹងទេ? >>

    យូលី យំផងគក់ទ្រូងផងក្នុងចិត្តទាមទារសួររកចំលើយដែលមិនដឹងថានឹងផ្ដល់ឱ្យនាងតាមណាបើនាងមិនបានស្រែកប្រាប់ពីអារម្មណ៍ដែលនាងមានពេលនេះទៅ យ៉ុនហ្គី ដោយផ្ទាល់ផង។

<< គ្រាន់តែស្រឡាញ់លោកខ្ញុំខុសដែរមែនទេ? ហេតុអីធ្វើបាបខ្ញុំ? ហេតុអីខ្ញុំព្រមចាញ់ហើយលោកបែរជាមិនដោះលែងខ្ញុំហើយត្រឡប់ទៅរកមនុស្សស្រីដែលលោកស្រឡាញ់វិញ? ក្រែងមិនទាន់ដាច់ចិត្តពីគេមែនទេ? ហេតុអី? >>

« ហេតុអី????? អ្ហឹកអ្ហឺ... »

    ពាក្យថា "ហេតុអី" មានពាសពេញខួរក្បាលរបស់នាង ប្រយោគឈឺក្បាលបន្ទាប់ពីពាក្យនេះនាំឱ្យនាងទ្រាំមិនបានស្រែកមួយវាស់ចេញមកទាំងទឹកភ្នែកហូររហាម។ យូលី បន្តអង្គុយយំរហូតក្បាលចាប់ផ្ដើមឈឺខ្ទោកៗទើបក្រោកឡើងដើរទៅសំងំគេងលើគ្រែទាំងពិបាកក្នុងខ្លួន។ នាងស្រឡាញ់ យ៉ុនហ្គី ណាស់ហើយក៏ឈឺខ្លាំងណាស់ដែលសំរេចចិត្តចាកចេញពីគេតែគេបែរជាមកតាមធ្វើបាបចិត្តនាងម្ដងហើយម្ដងទៀតយកចិត្តនាងធ្វើជារបស់លេងកម្សាន្តអារម្មណ៍មិនខ្វល់ថានាងនឹងត្រូវយំនឹងត្រូវឈឺចាប់នោះឡើយ។

    ព្រឹកឡើង យូលី ចុះមកញ៉ាំអាហារពេលព្រឹកជាមួយនឹងទឹកមុខមាំទាំរបស់ខ្លួនមិនទាន់ផ្លាស់ប្ដូរមកជារួសរាយដូចដើមវិញរឹតតែឃើញ យ៉ុនហ្គី នៅទីនោះនាងរឹតតែញញឹមមិនចេញ។

ពិសោធចិត្តTempat cerita menjadi hidup. Temukan sekarang