យប់បន្តិចក្រោយពីគេចមុខ យ៉ុនហ្គី បានមួយសន្ទុះធំ យូលី ក៏ចេញពីបន្ទប់ហើយដើរទៅរក យ៉ុនហ្គី ដល់បន្ទប់គេតែម្ដង។ នាងដឹងថានាងមិនគួរមកនិយាយរឿងដែលនាងកប់ទុកក្នុងចិត្តលើគេជាមួយគេនោះទេព្រោះចុងក្រោយនៅតែមិនបានផលល្អអ្វីចំពោះនាងតែនាងនៅតែចង់មករកគេដើម្បីនិយាយគ្នាដដែល។
< បើ យូលី ចង់ផ្ដាច់ពាក្យហើយបងនៅឃាត់ឃាំងនាងធ្វើអីទៀត? ក្រែងបងក៏មិនបានស្រឡាញ់នាងមែនទេ? >
« យើងក៏មិនឃាត់ដែរតែរឿងលើនេះសំរេចលើលោកប៉ាចង់ដឹងថាគាត់គិតយ៉ាងម៉េចក៏ទៅសួរគាត់ទៅ »
< តែបើបងមិននិយាយថាចង់ផ្ដាច់ពាក្យនោះលោកប៉ាក៏មិនបានគិតចង់ឱ្យបងផ្ដាច់ពាក្យដែរ ម្យ៉ាងទៀតបើគិតរឿងចំណេញឬខាតលើរឿងភ្ជាប់សាច់ភ្ជាប់ឈាមនេះគ្រួសារ យូលី ជាអ្នកចំណេញគេម៉េចនឹងព្រមសុំយើងផ្ដាច់ពាក្យមុននោះ? >
« បើផ្ដាច់មិនបានក៏តាមហ្នឹងទៅ »
យ៉ុនហ្គី តបនឹងប្អូនដែលកំពុងតែនិយាយគ្នាតាមទូរស័ព្ទដោយចិញ្ចើមចាប់ផ្ដើមចងចូលគ្នា។
< បងដូចជាធ្វើបាបចិត្ត យូលី ពេកហើយ >
« បើយើងបែកពីនាងហើយឯងចង់មើលថែនាងជំនួសយើងអ្ហេ៎ះ? មើលទៅឯងដូចជាខ្វល់ពីនាងដល់ហើយ »
< បងប្រុស! យូលី ជាមិត្តខ្ញុំៗខ្វល់ពីនាងស្រាប់ហើយ ខ្វល់ជាងបងដែលជាគូដណ្ដឹងទៅទៀត >
តុក! តុក!
កំពុងតែនិយាយសុខៗស្រាប់តែទ្វារបន្ទប់របស់គេបន្លឺសំលេងនាំយកអារម្មណ៍ដែលកំពុងខឹងនឹងអ្នកដែលកំពុងនិយាយទូរស័ព្ទជាមួយនេះរសាត់បាត់ហើយងាកទៅមើលទ្វារដែលមានអ្នកមកគោះមុននោះ។
« ប៉ុណ្ណឹងចុះ! យើងចង់គេងហើយ »
យ៉ុនហ្គី ប្រញាប់បញ្ចប់ការសន្ទនារួចទំលាក់ទូរស័ព្ទចុះហើយដើរទៅបើកទ្វារបន្ទប់នាំយកនូវចំងល់ថ្មីមកឱ្យខ្លួន។
« ខ្ញុំសុំនិយាយជាមួយលោកបន្តិចបានទេ? »
« និយាយទីនេះ? »
យ៉ុនហ្គី សួរបញ្ជាក់ព្រោះនាងមករកគេដោយផ្ទាល់ទាំងដែលអាចឆាតមកប្រាប់តាមទូរស័ព្ទហើយជួបគ្នានៅកន្លែងណាមួយនៃបរិវេណផ្ទះនេះបាន។ យូលី ងក់ក្បាលតបហើយ យ៉ុនហ្គី ក៏បែរខ្លួនបើកផ្លូវចូលទៅអង្គុយនិយាយគ្នាក្នុងបន្ទប់របស់គេ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?