យូលី បន្តនៅក្រុមហ៊ុននោះព្រោះមិនមានកន្លែងណាត្រូវទៅទើបនៅអង្គុយលេងទាំងគ្មានអីធ្វើអផ្សុកក៏យកមាន់បំពងមកញ៉ាំពេលញ៉ាំហើយក៏លេងទូរស័ព្ទបន្តព្រោះនាងមិនមានអារម្មណ៍ធ្វើការងារអ្វីពេលនេះឡើយ។ ល្ងាចបន្តិច យ៉ុនហ្គី ក៏បញ្ចប់ការងាររបស់ខ្លួនហើយចាកចេញពីក្រុមហ៊ុនដោយមាន យូលី តាមមកជាមួយ។
« មកតាមធ្វើអី? ក្រែងចង់ដើរលេងអ្ហេ៎ះ? »
ចូលមកដល់ក្នុងជណ្ដើរយន្ត យ៉ុនហ្គី ក៏បន្លឺឡើងក្រោយពីទ្វារជណ្ដើរយន្តបិទដោយមាន យូលី ឈរពីក្រោយខ្លួន។ តាមដែលចាំបាននាងនិយាយថានាងចង់ចេញមកក្រៅដើរលេងតែតាំងពីមកដល់ក្រុមហ៊ុនរហូតដល់ម៉ោងចេញទៅផ្ទះវិញហើយនាងនៅតែមិនទាន់ចេញទៅដើរលេងនៅឯណាទៀត។
« មិនដឹងទៅកន្លែងណា តែឯងផងខ្ជិលទៅ »
យូលី តបរួច យ៉ុនហ្គី ក៏មិនសួរនាំអីបន្ថែមរហូតជណ្ដើរយន្តចុះមកដល់ជាន់ចំណតឡានក្រោមដី យូលី ក៏បន្តដើរតាមគេរហូតមកដល់ឡានដែលចតទុកនៅទីនោះ។
« ចុះអ៊ំប្រុសមិនទៅវិញជាមួយយើងទេ? »
« អ្នកបើកឡានមកយកហើយ »
« អ៊ីចឹងយើងទៅដើរលេងទៅ »
<< នាងក្រឡកខួរឬយ៉ាងម៉េច? >>
យ៉ុនហ្គី រអ៊ូក្នុងចិត្តហើយបើកទ្វារចូលទៅអង្គុយក្នុងឡានមុនទើប យូលី ប្រញាប់ចូលទៅអង្គុយជាមួយនឹងគេដែរ។
« ទៅផ្សាររាត្រីទៅមើលទៅទំនងជាសំបូរអីញ៉ាំ »
« ខ្ញុំមិនបានយល់ព្រមជូននាងទៅដើរលេងទេ »
« ទៅៗណា៎! »
« និយាយស្ដាប់គ្នាមិនបានទេឬយ៉ាងម៉េច យូលី? នាងទៅជាប់អាចរឹករឿងច្រើនរញ៉េរញ៉ៃបែបនេះមកពីណាទៀតហើយ? »
យ៉ុនហ្គី ងាកមកស្ដីឱ្យ យូលី ខ្លាំងៗធ្វើឱ្យនាំនាងស្ងាត់បាត់មាត់ឈឹង។ យ៉ុនហ្គី ដកដង្ហើមធំចាកចេញពីក្រុមហ៊ុនត្រឡប់មកផ្ទះវិញដោយនៅតាមផ្លូវ យូលី ក៏មិនហ៊ាននិយាយអ្វីរំខានគេបន្តដែរ។ មកដល់ផ្ទះ យូលី ចូលមកកាន់តុអាហារញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្រួសារ ម៉ារ៉េត ធម្មតាតែក្រោយពីញ៉ាំអាហារចប់នាងក៏គេចមកអង្គុយនៅបង់មួយក្នុងកូនសួនខាងក្រោយផ្ទះម្នាក់ឯង។
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?