« ឆាប់ព្យាយាមទាក់ទងទៅគេទៅ! ឱ្យលឿនទៅ ហ្គីយ៉ុង! »
មិនរេរាបន្ត ហ្គីយ៉ុង ក៏ប្រញាប់លើកទូរស័ព្ទទាក់ទងទៅបងប្រុសដែលខ្លួនខានបានខលទៅរកអស់ពេលជាយូរមកហើយ។
ទឺត...ទឺត...
ហ្គីយ៉ុង ចាប់ផ្ដើមមានទឹកមុខមិនល្អក្រោយពីទាក់ទងទៅ យ៉ុនហ្គី មិនបានសំរេចម្ដងហើយម្ដងទៀតតែគេក៏មិនបោះបង់ការព្យាយាមត្រឹមប៉ុណ្ណេះដែរ។
ទឺត...ទឺត...
« ហេតុអីក៏មិនលើក??? »
ទឺត...ទឺត...
« មិនគិតចង់ធ្វើរឿងខ្លះដើម្បីលុបលាងកំហុសទេហ្អេស៎? »
មួរម៉ៅផងមិនទាន់បាត់ខឹងផង ហ្គីយ៉ុង កាន់តែខ្នើសចិត្តនឹងការរត់ទៅសំងំលាក់ខ្លួនពួនអាត្មារបស់ យ៉ុនហ្គី បើគ្រាន់តែលើកទូរស័ព្ទតែបន្តិចគេប្រាកដជាអាចមានឱកាសផ្សារភ្ជាប់នឹងអ្នកគ្រប់គ្នាវិញមិនខាន។
រីង! រីង!
ក្រោយពីឮការខលចូលជាច្រើនដងចុងក្រោយ យ៉ុនហ្គី ក៏ដាច់ចិត្តចុចទទួលទូរស័ព្ទដែលមានការខលចូលពីលេខមួយខ្សែទៀតដែលមិនមែនជាលេខរបស់ប្អូនប្រុសរបស់គេតែក៏ជាអ្នកដែលគេស្គាល់ដូចគ្នាមិនដឹងថាមានការអ្វីបានជាខលមកមិនឈប់។
< អ្នកប្រុសធំ ខ្ញុំឮថាអ្នកប្រុសមានឈាមប្រភេទOមែនទេ? អ្នកនាងកំពុងមានបញ្ហាហើយត្រូវការឈាមOនិងBមកសង្គ្រោះតើអ្នកប្រុសអាចផ្ដល់ឈាមឱ្យអ្នកនាង យូលី បានទេ? >
ដល់ដំណាក់កាលសំខាន់បែបនេះទៅហើយ ហានជុន មានតែដកឃ្លាពីសាច់ញាតិអ្នកជំងឺគេចខ្លួនមកខលរាយការណ៍ប្រាប់ យ៉ុនហ្គី មិនថានាយមានឈាមដែលអាចជួយ យូលី បានឬអត់ក៏ ហានជុន នៅតែត្រូវប្រាប់ដំណឹងដល់ យ៉ុនហ្គី ឱ្យដឹងដដែល។
« បន្តិចទៀតយើងនឹងទៅដល់ត្រៀមឧបករណ៍ទៅយើងនឹងឱ្យគេរកកម្មករដែលមានឈាមOនិងBមកបន្ថែម »
យ៉ុនហ្គី ឮដំណឹងនោះរួចនាយក៏ចាប់ផ្ដើមមានអារម្មណ៍មិនល្អតែក៏មិនរុញរាក្នុងការយល់ព្រមផ្ដល់ឈាមទៅឱ្យមនុស្សស្រីដែលគេស្រឡាញ់ដែរ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?