ក្រាក...
« លោកដុកទ័រ! កូនស្រីខ្ញុំយ៉ាងម៉េចទៅហើយ? »
ម្ដងនេះលោក ហ៊ីម៉ា ដែលទើបនឹងមកដល់ក៏ប្រញាប់សួរទៅកាន់លោកដុកទ័រធំដែលបានចេញពីបន្ទប់វះកាត់មុនគេ។ គ្រាន់តែលោក ហ៊ីម៉ា មកដល់គ្រូពេទ្យក៏ទទួលបានឈាមគ្រប់គ្រាន់ក្នុងការសង្គ្រោះ យូលី ទៅហើយទើបគាត់មានការសោកស្ដាយបន្តិច បើសិនជារកអ្នកបរិច្ចាគមិនទាន់ហើយមានរឿងអាក្រក់កើតឡើងលើ យូលី នោះគាត់នឹងមានវិប្បដិសារីមួយជីវិត។
« សូមចូលរួមអបអរផង ការវះកាត់ទទួលបានជោគជ័យហើយ »
គ្រប់គ្នាដែលនៅទីនេះបិទភ្នែកដកដង្ហើមចេញយ៉ាងធូរទ្រូងក្រោយពី យូលី បានឆ្លងកាត់ដំណាក់កាលគ្រោះថ្នាក់ផុត។
« ខ្ញុំអរគុណខ្លាំងណាស់លោកគ្រូពេទ្យ! អរគុណខ្លាំងមែនទែន »
លោក ហ៊ីម៉ា និយាយទាំងសប្បាយចិត្តរកអ្វីមកបរិយាយមិនបានថាពេលនេះគាត់ធូរស្បើយចិត្តកម្រិតណា។ គ្រូពេទ្យស្ទើរតែគ្មានសង្ឃឹមតាំងពីដើមថានាងមិនអាចឆ្លងកាត់ការវះកាត់បានសម្រេចប៉ុន្តែពួកគាត់នៅតែព្យាយាមជួយរហូតទទួលបានជោគជ័យបែបនេះលោក ហ៊ីម៉ា និងភរិយាគ្មានអ្វីនិយាយក្រៅពីអរគុណយ៉ាងចេញពីចិត្តនោះទេ។
« ជាតួនាទីខ្ញុំហើយបាទ បន្តិចទៀតអ្នកជំងឺនឹងផ្លាស់ទៅបន្ទប់វិញ បើអស់ការហើយខ្ញុំសុំលាអ្នកទាំងអស់គ្នាសិនហើយ »
« បាទលោកគ្រូពេទ្យ!!! »
ហ្គីយ៉ុង និង ថេយ៉ុង ដែលមិនទាន់ទៅណាឆ្ងាយក៏តបនឹងលោកដុកទ័រទាំងរីករាយមិនចាញ់ប៉ាម៉ាក់របស់ យូលី ផ្ទាល់នោះឡើយ។ ជាងប្រាំមួយម៉ោងនៅទីនេះមិនមែនជាពេលខ្លីទេ តែពួកគេបោះបង់ការងារចោលមកអង្គុយរង់ចាំដំណឹង យូលី នៅពីមុខបន្ទប់វះកាត់ទាំងមិនដឹងfaលទ្ធផលយ៉ាងណា។ លុះដឹងថាការវះកាត់ជោគជ័យបែបនេះទាំងពីរនាក់ត្រេកអរចង់តែហក់លោតកញ្ឆេងពេញមន្ទីរពេទ្យតែមិនអាចធ្វើបានព្រោះខ្មាស់គេនិងមិនចង់បង្ករសម្លេងរំខានដល់អ្នកដទៃ។
ក្រោយពីលោកដុកទ័រចាកចេញទៅបានបន្តិច គ្រែពេទ្យមួយដែលមានរាងកាយ យូលី សន្លប់ស្ដូកស្ដឹងនៅលើនោះដោយមានបំពាក់អុកស៊ីសែននិងខ្សែសេរ៉ូម ឈាមរុញចេញមកនាំនាងត្រឡប់ទៅបន្ទប់សម្រាកវិញដោយមានអ្នកចាំមើលថែយ៉ាងយកចិត្តទុកដាក់ពីប៉ាម៉ាក់របស់នាងដោយផ្ទាល់។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?