ភាគទី ៥៦

114 2 0
                                    

    យ៉ុនហ្គី ចុះពីលើឡានរបស់ខ្លួនឈានជើងចូលshowroomរបស់ក្រុមហ៊ុនឡានមួយយ៉ាងសង្ហារដោយមាន យូលី ដើរមកតាមពីក្រោយ។ មិនបានដើរមើលអ្វីច្រើន បុគ្គលិកក៏ចេញមកទទួលគេហើយនាំទៅការិយាល័យដើម្បីរៀបចំឯកសារទិញ-លក់ភ្លាមៗតែម្ដងហាក់ដូចជាមុនមកដល់ទីនេះ យ៉ុនហ្គី បានណាត់គេរួចមកហើយ។

« យកឡានចាស់របស់ខ្ញុំប្រើសិនទៅ »

    ក្រោយពីបំពេញបែបបទនិងកិច្ចការគ្រប់យ៉ាងចប់ យ៉ុនហ្គី ក៏ចេញមករក យូលី ដែលចេញមកខាងក្រៅដើរមើលឡានស៊េរីជាច្រើនដែលដាក់តាណងនៅទីនេះ។ យ៉ុនហ្គី និយាយទាំងដាក់សោរឡានចាស់របស់គេនៅក្នុងដៃនាងហើយដើរតាមបុគ្គលិកទៅរកឡានថ្មីរបស់ខ្លួន។

« ធ្វើបុណ្យទទួលឡានថ្មីអ្ហេ៎ះ? »

    យូលី លាន់មាត់ក្រោយពី យ៉ុនហ្គី បង្ហាញទង្វើរប្លែកៗមកលើនាងនាព្រឹកនេះលុះងាកទៅមើលឡានដែលនាងចាប់ចិត្តនោះវិញនាងក៏ពេបមាត់ចង់យំតែម្ដង។

« ខ្ញុំក៏ចង់បានឡានថ្មីដែរ »

     យូលី សំលឹងទៅឡានស៊េរីទំនើបពណ៌ខ្មៅរលើបរលោងខ្ពស់នោះហើយនិយាយតិចៗរួចដើរទៅតាមរក យ៉ុនហ្គី ដែលមិនដឹងថាទៅណាបាត់គ្រាន់តែនាងមិនបានមើលតែមួយភ្លែតសោះដូចនេះហើយទើបនាងត្រូវសុំបុគ្គលិកឱ្យនាំនាងទៅរកគេ។

< ព្រះអើយ! ឡានដែលខ្ញុំស្រឡាញ់មុននេះ >

    យូលី ភ្ញាក់ព្រើតពេលឃើញឡានថ្មីដែលមានបូពណ៌ប្រាក់លើនោះជាឡានដែល យ៉ុនហ្គី បានទិញហើយគេក៏ទើបនឹងចុះពីឡានក្រោយពីតេស្តម៉ាស៊ីនរួចដូចគ្នា។ យូលី ដកទូរស័ព្ទស្ទុះវឹងទៅថតឡាននោះយ៉ាងរីករាយដូចជា យ៉ុនហ្គី ទិញឡានឱ្យនាងអ៊ីចឹងទាំងដែលការពិតគេទិញសំរាប់ខ្លួនឯងសោះ។

« សប្បាយចិត្តជាងខ្ញុំម្ចាស់ឡានទៅទៀត »

    ដោយឃើញ យូលី ថតមិនចង់ឈប់ យ៉ុនហ្គី ក៏ដើរទឹកចិត្តនាងបោះពាក្យសំដីបំផ្លាញអារម្មណ៍ល្អៗរបស់នាងភ្លាម។

« គ្រាន់តែថតក៏មិនបាន ហើយចុះ...ទៅក្រុមហ៊ុនពេលណា? »

« ទៅឥលូវ ចូលឡានទៅ »

ពិសោធចិត្តOpowieści tętniące życiem. Odkryj je teraz