ភាគទី ១៥

158 7 0
                                    

    ក្រោយពីចាត់ចែងការងារនៅឯចំការរួច យ៉ុនហ្គី ប្រញាប់មក សេអ៊ូល វិញទាំងល្ងាចពេលមកដល់ផ្ទះក៏ដល់ពេលញ៉ាំអាហារពេលល្ងាចល្មម។ យ៉ុនហ្គី ចូលទៅអង្គុយនៅកៅអីរបស់ខ្លួនដោយមិនមាត់មិនកអីបន្តិចបានត្រឹមតែឱនគោរពប៉ាម៉ាក់របស់ខ្លួនមុនទៅអង្គុយប៉ុណ្ណោះ។

« ទៅមើលរោងចក្រមួយថ្ងៃបានការអីខ្លះហើយ? »

    លោក ម៉ារ៉េត ឃើញកូនប្រុសច្បងចូលមកដោយមិនមាត់មិនកបែបនោះក៏ចាប់ផ្ដើមសួរឡើងទាំងមើលដឹងហើយថាគេកំពុងតែហត់នឿយ។

« ក្រុមការងារប្រើទឹកថ្នាំលើសកំណត់ធ្វើឱ្យខូចក្រណាត់គំរូខ្ញុំឱ្យគេប្រញាប់ធ្វើម្ដងទៀតហើយតែបញ្ហាគឺរោងចក្រមិនមានវត្ថុធាតុដើមគ្រប់គ្រាន់ក្នុងការផលិតទេ »

« ហេតុអី? ចំការមានបញ្ហាអីអ្ហេ៎ះ? »

    ឮថាមានបញ្ហាបែបនោះលោក ម៉ាតេត ចងចិញ្ចើមចង់ដឹងភ្លាមតែម្ដងថាមានរឿងអី។

« មិនមានបញ្ហាអីទេតែតំរូវការអតិថិជនច្រើនជាងមុនទើបប្រមូលផលបញ្ជូនមករោងចក្រផលិតមិនទាន់ »

« ឯងគិតចង់ធ្វើយ៉ាងម៉េចទៀត? »

    លោក ម៉ារ៉េត ធ្លាប់ជួបប្រទះនិងដោះស្រាយបញ្ហាដដែលនេះជាច្រើនលើករួចមកហើយ មិនយូរទេ យ៉ុនហ្គី និងមកជំនួសតំណែងរបស់គាត់អ៊ីចឹងហើយទើបលើកនេះគាត់ទុកឱ្យកូនប្រុសជាអ្នកគិតគូរដោះស្រាយម្ដង។

« ខ្ញុំឱ្យអ៊ំ ហាន់ រៀបចំកាត់បន្ថយការដាំដំណាំដែលមិនសូវចាំបាច់ដូចជាផ្កានិងរុក្ខជាតិយកពណ៌មួយចំនួនហើយខ្ញុំគិតថាពួកយើងមិនគួរពង្រីកដីចំការទៀតទេ »

« ហេតុអី? »

    លោក ម៉ារ៉េត សួរទាំងចង់ដឹងពីការគិតរបស់កូនប្រុសគាត់ថាហេតុអ្វីបានជាគេសំរេចមិនប្រើក្បួនចាស់ដែលគាត់ធ្លាប់ប្រើកន្លងមក។

« ខ្ញុំចង់វិនិយោគដីកន្លែងផ្សេងដើម្បីដាំដំណាំម្ដង ព្រោះចំការនៅក្យុងហ្គីរាល់ថ្ងៃធំពេកហើយទាំងដែលមានតែអ៊ំ ហាន់ និង អ៊ំ ឆេ នៅចាត់ចែងកម្មករនៅទីនោះ បើសិនជារកកន្លែងផ្សេងបន្ថែមវិញក្រៅពីងាយស្រួលមើលថែ ក្រុមហ៊ុនយើងក៏អាចផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់នោះដែរ »

ពិសោធចិត្តOù les histoires vivent. Découvrez maintenant