ភាគទី ១១៧

93 5 0
                                    

    យូលី ចូលមកដល់ក្នុងបន្ទប់ហើយដាក់ខ្លួនអង្គុយលើគ្រែទាំងព្រលឹងមិននៅក្នុងខ្លួនប៉ុន្មាន។ នាងគិតថានាងបានត្រៀមខ្លួនសំរាប់រឿងនេះរួចរាល់ហើយតែជាក់ស្ដែងនាងនៅតែឈឺចាប់ខ្លាំងដដែល។ យូលី ខាំមាត់ទប់ទឹកភ្នែកបន្តិចរួចដកទូរស័ព្ទរបស់ខ្លួនមកបើកមើលហើយលុបវីដេអូដែលនាងបានផ្ញើរទៅ យ៉ុនហ្គី នោះចេញពីទូរស័ព្ទព្រោះនាងលែងត្រូវការវាទៀតហើយ។

" ម៉េចក៏រមិលគុណយើងអ៊ីចឹង បើយើងដឹងថានាងឯងចរឹកបែបនេះយើងមិនឱ្យលោកប៉ាចិញ្ចឹមនាងឯងឱ្យនាងឯងបានរៀនសូត្រដូចគេទេ ចរឹកក្រពើដូចនាងសមតែនៅផ្ទះបម្រើយើងជាង "

    យូលី បើកក្លីបសម្លេងដែលនាងគិតថាអស់ប្រយោជន៍នោះស្ដាប់រួចបែរជាទាក់ទើរបន្តិចក្នុងការលុបវាចេញពីក្នុងទូរស័ព្ទ។

< ខ្ញុំគួរតែប្រាប់លោកឬអត់? >

    យូលី គិតក្នុងចិត្តទាំងមិនដឹងថាគួរយករឿងនេះប្រាប់ទៅ យ៉ុនហ្គី ឬអត់ព្រោះមកទល់ពេលនេះទៅហើយគេដូចជានៅតែមិនទាន់ដឹងថា យ៉ាស្មីន កុហកគេរឿង ចាងមី ជាក្មេងដែលលោកប៉ានាងចិញ្ចឹមមិនមែនជាមិត្តជិតដិតហើយខ្វះខាតអីទើបមកសុំឱ្យ យ៉ុនហ្គី ជួយដូចដែលធ្លាប់ប្រាប់ទេ។

< ទុកថា...ជារឿងចុងក្រោយដែលខ្ញុំធ្វើសំរាប់លោកចុះ >

    យូលី បិទភ្នែកសំរេចចិត្តរួចចុចផ្ញើរក្លីបសម្លេងនោះទៅកាន់ យ៉ុនហ្គី។

ទីង! ទីង!

    យ៉ុនហ្គី ដែលគេចខ្លួនមកអង្គុយនៅមាត់ទន្លេម្នាក់ឯងក៏លើកដបសូជូផឹកក្អឹកៗដូចទឹកមិនបាននឹកខ្វល់ដល់សារដែលលោតចូលមកក្នុងទូរស័ព្ទរបស់គេជាញឹកញាប់នោះឡើយ។

ទីង! ទីង!

    ក្រោយពីទទួលបានសារជាប់ៗគ្នាច្រើនដង យ៉ុនហ្គី ក៏ដាច់ចិត្តយកទូរស័ព្ទមកមើលហើយក៏ភ្ញាក់ផ្អើលបន្តិចក្រោយពីឃើញថានោះជាសារមកពី យូលី អ្នកដែលគេទើបនឹងយំដាក់មុននេះបន្តិច។

<< ខ្ញុំមិនដឹងថាលោកគិតយ៉ាងម៉េចទេ តែដែលខ្ញុំប្រាប់ទៅក៏ព្រោះតែខ្ញុំមិនចង់ឱ្យលោកត្រូវគេកុហកទៀតប៉ុណ្ណោះ >>

ពិសោធចិត្តWhere stories live. Discover now