មិនយូរប៉ុន្មាន យូលី ក៏បានត្រឡប់មករស់នៅកូរ៉េប៉ុន្តែការត្រឡប់មកលើកនេះគ្មានអ្នកម៉ាក់ឬអ្នកណាមកជាមួយនោះឡើយ គឺនាងត្រឡប់មករស់នៅតែម្នាក់ឯង។
« កាពូឈីណូក្ដៅមួយ! »
ប្រយោគតែមួយចេញពីបបូរមាត់មនុស្សពីរនាក់ផ្សេងគ្នាទាក់ទាញពួកគេឱ្យងាកទៅរកគ្នាហើយទឹកមុខភ្ញាក់ផ្អើលក៏បង្ហាញឡើងកាន់តែច្បាស់លើផ្ទៃមុខម្នាក់ៗ។
« លោកមកទិញកាហ្វេទីនេះដែរ? »
« នាងមកពីពេលណា យូលី? »
យូលី មិនតបតែនាងស្ញេញបន្តិចទើប យ៉ុនហ្គី ងាកទៅបង្ហើយការកម្ម៉ង់រួចអូសដៃនាងទៅអង្គុយនៅតុមួយតែម្ដង។
« ម៉េចក៏មកមិនប្រាប់អ្នកណាអ៊ីចឹង? »
« វាគ្មានបញ្ហាអីទេបើខ្ញុំមកតែឯង ខ្ញុំមិនមែនមិនធ្លាប់ឆ្លងប្រទេសតែឯងឯណា »
ចម្លើយរបស់នាងធ្វើឱ្យ យ៉ុនហ្គី មិនពេញចិត្តតែម្ដងព្រោះតាមដែលចាំគេនិយាយទូរស័ព្ទប្រាប់ថាឱ្យផ្ដល់ដំណឹងមកមុនផងប្រសិនបើមកកូរ៉េវិញតែពេលនេះនាងមកដល់ហើយបែរជាមិនឱ្យគេដឹង បើសិនជាមិនមែនចៃដន្យជួបនោះមិនដឹងជាពេលណាទើបនាងប្រាប់គេថានាងមកដល់កូរ៉េវិញទេ។
« នាងមកទីនេះគ្មានអ្នកណាដឹងទេហ្អេស៎? »
« ប្រាប់អ្នកម៉ាក់លោកប៉ារួចហើយទើបពួកគាត់អនុញ្ញាតឱ្យមក »
« តែនាងមិនប្រាប់ប៉ាម៉ាក់ខ្ញុំឱ្យដឹងទេ »
« ខ្ញុំគិតថាពេលមកដល់នឹងទៅលេងតែម្ដងមិនចាំបាច់ពិបាកលោកមកទទួលខ្ញុំដែរ »
« ណ្ហើយចុះ! នាងមកដល់រួចហើយ យកកាហ្វេរួចទៅជួបអ្នកម៉ាក់ជាមួយយើងតែម្ដងទៅ »
យ៉ុនហ្គី មិនចង់បន្ទោសបន្តម្យ៉ាងគេដូចជាបង្ហាញការបារម្ភជ្រុលផងក៏បញ្ឈប់ការសួរដេញដោលចង់ស្ដីបន្ទោសរបស់គេ។
« ចាំល្ងាចចុះខ្ញុំឱ្យតាក់ស៊ីចាំនៅខាងក្រៅហើយវ៉ាលីសនៅក្នុងនោះនៅឡើយទេ »
« ទើបតែមកដល់ទេ? »
យូលី ងក់ក្បាលតបទាំងចម្លែកចិត្តនឹងឬកពារចម្លែកៗរបស់ យ៉ុនហ្គី។ ហេតុអីក៏គេសួរនាំពីនាងច្រើនម្ល៉េះ? វាមិនដូចជាការរំខានតែមានអារម្មណ៍ថាវាដូចជាការបារម្ភខ្វល់ខ្វាយច្រើនជាង។
BINABASA MO ANG
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?