ភាគទី​ ៤៩

129 2 1
                                    

   ហ្គីយ៉ុង ចេញពីបន្ទប់អាហារមកឈរមើល ហេរីន ឈរលាងចានក្បែរអ៊ំ ស៊ូមីន ពីមាត់ទ្វារស្ងាត់ៗសុខៗក៏ញោចស្នាមញញឹមឡើងហាក់ដូចជាអស់សំណើចជាមួយនឹងចរឹករបស់នាងតូចដែលកំពុងតែស្និតស្នាលជាមួយអ៊ំ ស៊ូមីន ដូចជាខ្លួនស្គាល់គាត់យូរណាស់មកហើយអ៊ីចឹង។

« ម៉េចក៏មិនចូលទៅ? »

   សុខៗ យូលី ដើរមកទះស្មាគេធ្វើឱ្យគេភ្ញាក់ព្រើតរលុបស្នាមញញឹមចេញពីមុខអស់។

« មិនមានការអីដែរយើងត្រូវចូលទៅទេ »

« អ៊ីចឹងមកធ្វើអី? »

« ប្រាប់ហើយថាមកមើល បើទីនេះគ្មានការងារអីផងយើងយកតែទៅអង្គុយញ៉ាំក្នុងសួនខាងក្រោយហើយ »

   ហ្គីយ៉ុង និយាយរួចដើរចូលទៅយកផ្លែឈើមួយចាននិងតែមួយប៉ាន់ជាមួយនឹងពែងតែពីរបីលើកយកទៅខាងក្រោយមុនបាត់។ យូលី នៅជួយ ហេរីន និងអ៊ំ ស៊ូមីន ធ្វើការក្នុងផ្ទះបាយឱ្យរួចរាល់នាងក៏ប្រាប់ឱ្យ ហេរីន មកអង្គុយលេងនៅសួនខាងក្រោយមុនដោយខ្លួនឡើងទៅយករបស់ពីក្នុងបន្ទប់មួយភ្លែត។ ហេរីន ចេញមកដល់ខាងក្រោយឃើញ ហ្គីយ៉ុង អង្គុយនៅទោងក្នុងសួននោះក៏អេះអុញបន្តិចមិនដឹងថាគួរចូលទៅឬអត់ទើបឈររេរានៅជ្រុងម្ខាងដែលឋិតក្នុងទីងងឹតឆ្ងាយពី ហ្គីយ៉ុង។ ហ្គីយ៉ុង ដកភ្នែកពីផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយរះអមពន្លឺព្រះច័ន្ទដ៏ស្រទន់នោះរួចងាកមកមើលជុំវិញខ្លួនស្រាប់តែឃើញស្រមោលស្ទុងៗមួយនៅជ្រុងខាងក្រោយផ្ទះទើបប្រឹងសំលឹងមើលទៅរហូតទាល់តែឃើញថានោះគឺជា ហេរីន នាយក៏អស់សំណើចបន្តិច។

« ឈរអីត្រង់ហ្នឹង? ម៉េចក៏មិនមកអង្គុយមក? »

   ហ្គីយ៉ុង ស្រែកទៅ ហេរីន ខ្លាចនាងស្ដាប់មិនឮតែពេលនាងឮហើយបែរជាធ្វើឱ្យនាងឈានជើងថយក្រោយលែងហ៊ានចូលមកទៅវិញទើបគេប្រញាប់ក្រោកដើរទៅតាម។

« ឈប់សិន! »

   ហ្គីយ៉ុង ចាប់ដើមដៃ ហេរីន ជាប់ហើយនាងក៏បែរមកឈរទល់មុខខ្លួនទាំងឱនមុខចុះដដែល។

« ឈរកន្លែងងងឹតអ៊ីចឹងមូសខាំហើមសាច់អស់ហើយ »

   ហ្គីយ៉ុង និយាយរួចទាញដៃនាងឱ្យដើរទៅតាមគេតែ ហេរីន បែរជារឹងខ្លួនមិនព្រមបើទៅតាមគេពេលងាកមកបែរជាឃើញនាងចង់យំទៅវិញ។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora