« មិនមែនជា ហេរីន ទេហ្អេស៎? »
យ៉ុនហ្គី សម្លឹងមើលទៅមនុស្សស្រីដែលមាននាមជាភ្ញៀវពេលនេះទាំងបេះដូងជ្រុះបាត់ពីក្នុងប្រអប់ទ្រូង។ គេងាកទៅមើលមុខ ហ្គីយ៉ុង ទាមទារចម្លើយទាំងជើងបោះជំហានចូលទៅក្នុងចំណោមនោះដែរ។
« លោកមកវិញហើយហ្អេស៎? »
យូលី ដកការចាប់អារម្មណ៍ពីចាស់ទុំបែរទៅសួរនាំ យ៉ុនហ្គី ដែលទើបនឹងបង្ហាញខ្លួនឱ្យនាងឃើញ។ យ៉ុនហ្គី មិនមាត់តែងក់ក្បាលបន្តិចទើប យូលី មើលទៅគេទាំងញញឹម។
« តោះ! ឆាប់ចូលទៅក្នុងទៅ! »
លោកស្រី ម៉ារ៉េត បន្លឺរួចកាន់ដៃ យូលី ចូលទៅខាងក្នុងដោយមានលោក ម៉ារ៉េត តាមទៅជាមួយពីក្រោយ។
« ឈប់សិន! »
គ្រាដែល ហ្គីយ៉ុង ចង់ដើរចូលទៅក្នុងដែរនោះស្រាប់តែ យ៉ុនហ្គី ចាប់ដៃគេឃាត់ឱ្យនៅនិយាយគ្នាបន្តិចសិន។
« ក្រែងឯងថានាំប្អូនថ្លៃយើងមកហ្អេស៎? ហេតុអីក៏ជា យូលី ទៅវិញ? »
យ៉ុនហ្គី សួរទាំងមិនយល់ថា ហ្គីយ៉ុង ចង់លេងអីឱ្យប្រាកដបើចង់ឱ្យគេជួបនឹង យូលី ហេតុអីក៏មិនព្រមនិយាយត្រង់។
« ប្អូនថ្លៃ? ជួបពេលក្រោយទៅ ពេលនេះ យូលី ចង់មកលេងឮថា...មានដំណឹងល្អមកប្រាប់ »
ហ្គីយ៉ុង បង្ហើរដំណឹងខ្លីៗរួចដកដៃបងប្រុសចេញបែរខ្លួនដើរសំដៅទៅបន្ទប់អាហារដើម្បីជួបជុំនឹងអ្នកឯទៀត។ យ៉ុនហ្គី បន្តឈរវិលវល់ម្នាក់ឯងបន្តិចរួចក៏ដើរចូលទៅខាងក្នុងអង្គុយកន្លែងដើមរបស់គេ។ អាហារពេលល្ងាចបានចាប់ផ្ដើមដោយមានការជជែកលេងសួរសុខទុក្ខគ្នាទៅវិញទៅមករវាង យូលី និង យ៉ុនហ្គី។
« និយាយអ៊ីចឹង...រកបានអ្នកថ្មីហើយហ្អេស៎? »
ដោយចាប់អារម្មណ៍ឃើញចិញ្ចៀននៅលើដៃនាងរបស់ យូលី ហើយ យ៉ុនហ្គី ក៏ដាច់ចិត្តសួរក្រោយពីខ្លួនបានញ៉ាំអាហាររួចរាល់។ យូលី នាងទំលាក់ដៃដាក់ក្រោមតុទាំងញញឹមបន្តិចដែលស្នាមញញឹមនោះហាក់ដូចជាកំពុងតែធ្វើឃាតបេះដូង យ៉ុនហ្គី ឱ្យស្លាប់បន្តិចម្ដងៗ។
DU LIEST GERADE
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?