ភាគទី ០៦

169 6 0
                                    

    ពេញមួយថ្ងៃ យូលី នៅអង្គុយក្នុងដោយភ្នែកសំលឹងទៅក្រៅជារឿយៗដូចជារង់ចាំមើលអ្វីម្យ៉ាងទាំងចិត្តអន្ទះអន្ទែង។ នាងកំពុងតែបារម្ភថា យ៉ុនហ្គី អាចនឹងកំពុងតែទាក់ទងអ្នកណាម្នាក់លួចលាក់ពីគ្រប់គ្នា នាងសង្ស័យពីព្រឹកម្ដងហើយរឹតតែគិតដល់រឿងដែលគេតែងតែបិទបេះដូងមិនទទួលយកការស្រឡាញ់របស់នាងនោះនាំឱ្យនាងរឹតតែមិនស្រួលចិត្តថែមទៀត។

< មិនមែនត្រូវគ្នាជាមួយសង្សារចាស់កាលពីនៅវិទ្យាល័យទេមែនទេ? តែខ្ញុំមិនដែលឃើញស្រីម្នាក់នោះមកទីនេះទេ ឬក៏ខ្ញុំគិតតែម្នាក់ឯង? >

« អ្នកនាង! អ្នកនាង! »

« អូ៎! ចាស៎! »

    កំពុងតែអង្គុយភ្លឹកពិបាកចិត្តសុខៗស្រាប់តែមានអ្នកមកហៅ យូលី នាំឱ្យនាងភ្ញាក់ព្រើតតែម្ដង។

« ដល់ម៉ោងត្រូវបិទហាងហើយចាស៎ »

« អ៊ីចឹងរំខានបងឱ្យរៀបចំបិទផង ខ្ញុំសុំទៅផ្ទះមុនហើយ »

    យូលី និយាយរួចប្រញាប់ប្រមូលរបស់របរនិងកាបូបចាកចេញពីហាងមកឈរចាំហៅតាក់ស៊ីពីមុខក្រុមហ៊ុនជិះត្រឡប់ទៅផ្ទះវិញ។

< នោះជាឡានបង យ៉ុន ទេតើ! >

    ឈររង់ចាំតាក់ស៊ីសុខៗស្រាប់តែក្រឡេកឃើញឡានរបស់ យ៉ុនហ្គី បើកចេញមកទើបខំតាមសំលឹងមើលក្រែងគេឃើញហើយមានចិត្តជូននាងទៅផ្ទះវិញ តែគ្រប់យ៉ាងខុសពីការរំពឹងទុករបស់នាងទាំងស្រុងពេលដែលឡាននោះបើកហួសទៅបាត់មិនខុសពីបើកបំបុកបេះដូងនាងឱ្យមានរបួសនោះឡើយ។

< ស្រីលេខាម្នាក់នោះ... >

« តាក់ស៊ី! »

    យូលី ភាំងស្មារតីបន្តិចពេលឃើញ យ៉ុនហ្គី នៅក្នុងឡានជាមួយមនុស្សស្រីម្នាក់ដែលនាងស្គាល់ច្បាស់ណាស់ថាជាលេខារបស់គេ។ ក្រឡេកទៅឃើញឡានបើកហួសមិនទាន់ឆ្ងាយព្រោះជាប់ស្តុបក្រហមផងនោះ យូលី ក៏ហៅតាក់ស៊ីមួយទៀតមកជិះទៅតាមឡានគេពីក្រោយ។

ក្រឹប!

   មកដល់ខុនដូរមួយកន្លែងឡានរបស់ យ៉ុនហ្គី ក៏បត់ចូលទៅចំណតក្រោមដីស្របពេកដែល យូលី យកទូរស័ព្ទមកលួចថតរូបឡានគេបត់ចូលទៅទាំងទឹកភ្នែក។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora