« ទូរស័ព្ទនាង »
មកដល់ស្តុបមួយកន្លែង យ៉ុនហ្គី ប្រគល់ទូរស័ព្ទមកឱ្យ យូលី វិញមិនចាំបាច់ឱ្យនាងទារទាន់។ យូលី ទទួលទូរស័ព្ទមកវិញទាំងមិនងាកមើលមុខ យ៉ុនហ្គី ទោះជា យ៉ុនហ្គី ចាប់ទូរស័ព្ទជាប់មិនចង់ប្រគល់ឱ្យនាងដោយងាយៗក៏ដោយ។
« នាងដឹងរឿងយើងនិង ចាងមី យូរហើយហេតុអីមិននិយាយ »
« រឿងរបស់លោកខ្ញុំមិនចង់ពាក់ព័ន្ធ »
« តែក៏លួចថតស្ងាត់ៗមិនឱ្យយើងដឹង »
យូលី លែងតបព្រោះគេនិយាយត្រូវ នាងធ្វើដោយសារអីគេក៏ដឹងច្បាស់ដូចថ្ងៃ។
« បើសិនជាម្សិលមិញយើងចាប់មិនបាននាងប្រហែលជាយករឿងទៅប្រាប់ប៉ាម៉ាក់នាងហើយទេដឹង »
« បើចង់ផ្ដាច់ពាក្យណាស់ចាំបាច់ខឹងនឹងខ្ញុំធ្វើអី? »
« ភ្ជាប់ពាក្យជាមួយគ្នាយូរហើយនាងគិតថាចង់ផ្ដាច់ពាក្យវិញជារឿងងាយឬ? »
« អ៊ីចឹង...បើខ្ញុំចង់ផ្ដាច់ពាក្យខ្ញុំត្រូវជំរាបលោកមុនសុំការអនុញ្ញាតលោកជាមុនសិនអ្ហេ៎ះ? »
យូលី សួរបញ្ជោះបោះសោកទាំងហត់នឿយក្នុងចិត្តជាខ្លាំង។ នាងមិនដឹងថាចិត្តគេចង់យ៉ាងម៉េចឱ្យប្រាកដនោះទេមិនថានាងទាមទារការផ្ដាច់ពាក្យឬអត់គេនៅតែតាមរករឿងចងកម្មនឹងនាងមិនឈប់។
« គិតយ៉ាងម៉េចធ្វើយ៉ាងហ្នឹងទៅ »
« អ៊ីចឹងខ្ញុំនឹងផ្ដាច់ពាក្យពីលោកថ្ងៃនេះ ត្រៀមទទួលទូរស័ព្ទពីលោកប៉ាទៅ »
« ឱ្យតែដូចមាត់! មិនអ៊ីចឹងយើងរាប់នាងជារបស់ក្រោមកម្មសិទ្ធិយើងដោយស្វ័យប្រវត្តិមិនខាន អ្នកណាក៏មិនអាចទាក់ទងនាងដែរ »
« ខ្ញុំមិនមែនជាវត្ថុលោកមិនអាចគ្រប់គ្រងខ្ញុំទេ »
« តែនាងជាវត្ថុសំរាប់យើង ដរាបណានាងនៅតែជាគូដណ្ដឹងយើងៗនឹងចងរឹតនាងរហូតនាងទ្រាំមិនបានហើយយំម្ដងហើយម្ដងទៀត »
យូលី លែងតបតហើយស្ងាត់មាត់រហូតមកដល់ព្រលានយន្តហោះនាងក៏ដើរចូលទៅដោយមិនលាមិនអរគុណគេសូម្បីតែមួយម៉ាត់។ ក្រោយពីពិនិត្យឯកសារធ្វើដំណើររួចរាល់ យូលី ក៏ត្រូវអង្គុយរង់ចាំជើងហោះហើររបស់ខ្លួនដោយយកទូរស័ព្ទមកចុចកំដរតែនាងបែរជាមានការភ្ញាក់ផ្អើលពេលឃើញគណនីអាយជីរបស់នាងមានអ្នកចុចlike cmtលើpostច្រើនខុសធម្មតាទើបនាងចូលមើលក៏ឃើញរូបដែល យ៉ុនហ្គី លួចpostកាលពីទូរស័ព្ទនាងនៅនឹងគេ។
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?