« បងមិនធ្លាប់បើកចិត្តស្រឡាញ់ខ្ញុំសូម្បីតែម្ដងមែនទេ? »
ដំណើរមាំទាំរបស់អ្នកសង្ហារបែរជាត្រូវបានបញ្ឈប់ដោយសារតែសំណួររបស់នាង។ យ៉ុនហ្គី ឈរស្ងៀមមិនទាន់តបព្រោះមិនដឹងថាត្រូវឆ្លើយនឹងនាងយ៉ាងម៉េចទើបគេត្រូវការសញ្ជឹងគិតសិន។
« យើងមិនធ្លាប់ស្រឡាញ់អ្នកច្បាស់លាស់ឡើយ នាងមិនបាច់សង្ឃឹមថាយើងនឹងស្រឡាញ់នាងទេ »
ចំលើយហាក់ដូចជាមិនចំសំណួរទាល់តែសោះតែវាក៏ធ្វើឱ្យ យូលី តូចចិត្តបានដដែល។ យ៉ុនហ្គី បោះជំហានរបស់ខ្លួនបន្តទៅទៀតតែ យូលី ក៏មិនទាន់បណ្ដោយឱ្យគេចាកចេញដែរដោយម្ដងនេះនាងរត់ទៅពាំងពីមុខគេតែម្ដង។ យ៉ុនហ្គី ចងចិញ្ចើមសំលឹងមកនាងទាំងមិនពេញចិត្ត គេមិនយល់ថាហេតុអីសុខៗនាងធ្វើខ្លួនបែបនេះទាំងដែលទង្វើរបែបនេះនាងបោះចោលរាប់ឆ្នាំមកហើយ។
« ក្នុងចិត្តបងពេលនេះមិនទាន់មានអ្នកណាទេមែនទេ? »
យូលី សួរទាំងកែវភ្នែករលីងរលោងពិបាកនឹងទប់ទឹកភ្នែកនាំឱ្យ យ៉ុនហ្គី ដែលបានឃើញនោះងាកមុខចេញហើយព្រលែងខ្យល់ដង្ហើមធ្ងន់ចេញមក។
< នេះជាលើកចុងក្រោយដែលខ្ញុំសុំឱកាសពីបង បើបងបដិសេពបងនឹងមិនបានឮសំណើរនេះម្ដងទៀតរហូតទៅ >
យ៉ុនហ្គី មិនយល់ថាហេតុអីបានជា យូលី សួរសំណួរដូចជាចង់ឱ្យគេបើកចិត្តសាកល្បងទទួលយកនាងទាំងដែលប៉ុន្មានឆ្នាំដែលនាងទៅរស់នៅជប៉ុននោះនាងហំហានធ្វើចិត្តដាច់ដាក់គេសំបើមណាស់។
« ទោះជាគ្មានអ្នកណាក៏ដោយក៏យើងមិនអាចទទួលយកនាងដែរទោះជាយើងជាគូដណ្ដឹងគ្នាទៅហើយក៏ដោយ »
« ហើយចុះ...យ៉ាស្មីន? »
« នាងនៅចង់ដឹងថាហេតុអីយើងពាក់ព័ន្ធនឹង យ៉ាស្មីន ទាំងដែលយើងស្អប់អ៊ីចឹងឬ? »
មិនបាច់ឱ្យ យូលី បកស្រាយក៏គេអាចស្មានដឹងថានាងចង់សួរពីអីទើប យ៉ាស្មីន ស្ងាត់មាត់រង់ចាំចម្លើយចេញពីមាត់គេ។ គេស្អប់ យ៉ាស្មីន តែនៅតែទៅយកចិត្តទុកដាក់នឹង យ៉ាស្មីន ទៀតឯនាងក៏ត្រូវគេស្អប់ដូចគ្នាហេតុអីក៏គេមិនអាចត្រឡប់មកធ្វើល្អដាក់នាងវិញខ្លះ?
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?