ក្រោយពីជជែកគ្នារហូតបាត់ភាពនឹករឮកហើយ យូលី និង ហ្គីយ៉ុង ក៏បំបែកគ្នាទៅបន្ទប់រៀងៗខ្លួន។ យូលី ចូលមកក្នុងបន្ទប់ហើយយកទូរស័ព្ទចាស់របស់ខ្លួនមកបើកមើលហើយកន្លែងដែលនាងចូលមើលមុនគេនោះគឺកន្លែងផ្ទុករូបថត។ ទោះជានាងចាប់ផ្ដើមកាត់ចិត្តពី យ៉ុនហ្គី បានខ្លះមែនតែអនុស្សាវរីយ៍ទាំងប៉ុន្មាននាងមិនបានបំភ្លេចទេ។ គ្រប់សកម្មភាពគ្រប់រូបភាពដែលរក្សារទុកក្នុងទូរស័ព្ទនេះវានាំឱ្យ យូលី នឹកវេលាទាំងនោះម្ដងទៀតតែនាងមិនប្រាថ្នាឱ្យពេលវេលាត្រឡប់ទៅវិញឡើយព្រោះកាលនោះនាងដូចជាមនុស្សល្ងង់អ៊ីចឹង នាងស្រឡាញ់មនុស្សដែលមើលមិនឃើញក្ដីស្រឡាញ់របស់នាង។
« យំទៅ យូលី យំឱ្យអស់ចិត្តទៅព្រោះឯងនឹងកាត់ចិត្តពីគេបានសំរេចក្រោយពីយំហើយ »
យូលី លួចយំម្នាក់ឯងជាថ្មីក្រោយពីនឹកដល់រឿងពីមុនរួច។ នាងខានយំបែបនេះច្រើនថ្ងៃដែរហើយតែបានឃើញមុខ ហ្គីយ៉ុង ហើយនាងស្រាប់តែនឹកឃើញវាជាថ្មីម្ដងទៀត។ ក្រោយពីយំអស់ចិត្តអស់ចង់ហើយនាងក៏ក្រោកទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនគេងបន្ទាប់ពីហត់នឿយពេញមួយថ្ងៃហើយ។
ថ្ងៃថ្មីមកដល់ ហ្គីយ៉ុង ក៏ត្រូវចេញទៅដើរលេងម្នាក់ឯងព្រោះអី យូលី ត្រូវចូលរៀនហើយមិនអាចកំដរគេដើរលេងបានតែពេលរសៀលពួកគេក៏បានដើរលេងជាមួយគ្នាដដែល។ ហ្គីយ៉ុង ដើរលេងជាមួយ យូលី តែពីរនាក់ហើយពួកគេថតរូបជាច្រើនសន្លឹកចែករំលែកនៅក្នុងគណនីអាយជីរៀងៗខ្លួនបណ្ដាលឱ្យគ្រប់គ្នាដែលឃើញហើយច្រណែនពិបាកនឹងជឿថាពួកគេត្រឹមតែជាមិត្តនឹងគ្នា។
« សប្បាយណាស់ណ៎? »
យ៉ុនហ្គី សំលឹងមើលរូបទាំងនោះហើយក្ដាប់ដៃខឹងចិត្តនឹងពួកគេ។ រូបស្និតស្នាលបែបនេះធ្លាប់តែគេជាអ្នកថតជាមួយ យូលី តែពេលនេះបែរជាមាន ហ្គីយ៉ុង មកជំនួសទៅវិញ ឯរូបមុនៗរបស់គេដែលធ្លាប់មាននៅក្នុងគណនីរបស់ យូលី ក៏ត្រូវនាងលុបអស់។
« សប្ដាហ៍ក្រោយលោកអគ្គនាយកឡើងទៅជប៉ុនដើម្បីពិភាក្សាពីការផ្គត់ផ្គង់ក្រណាត់ឱ្យក្រុមហ៊ុន ហ៊ីម៉ា និងនាំយកប៉ាន់ក្រណាត់ថ្មីឱ្យអគ្គនាយកក្រុមហ៊ុននោះមើលដែរ ហើយនេះជាប៉ាន់ក្រណាត់ថ្មីដែលគាត់នឹងយកទៅ »
YOU ARE READING
ពិសោធចិត្ត
Fanfictionការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?