ភាគទី ០៧

160 6 0
                                    

    វិនាទីដែលកង់ឡានបានឈប់ចតពីមុខផ្ទះដ៏ធំស្កឹមស្កៃមួយវិនាទីនោះ យូលី ក៏ដឹងខ្លួនមកវិញហើយបើកទ្វារចុះពីឡានដោយខ្លួនឯងមិនរង់ចាំឱ្យ យ៉ុនហ្គី ជាអ្នកចុះមកបើកឱ្យឡើយ។ យ៉ុនហ្គី សំលឹងមើលផែនខ្នងនាងទាំងចំលែកចិត្តនឹងឬកពារប្លែកៗរបស់នាងតែគេមិនគិតច្រើនទើបចុះពីឡានហើយហុចសោរទៅអ្នកបើកឡានរបស់ប៉ាម៉ាក់គេឱ្យយកឡានគេទៅទុកហើយដើរចូលមកក្នុងផ្ទះ។

« យូលី មកហើយ »

    គ្រាន់តែងាកឃើញ យូលី មកដល់ភ្លាម ហ្គីយ៉ុង ក៏ស្ទុះក្រោកឡើងជំរាបទៅម៉ាក់របស់ខ្លួនដែលកំពុងតែអង្គុយរង់ចាំនាងនិង យ៉ុនហ្គី នៅតុអាហារ។

« មកហើយអ្ហេ៎ះកូន? ចុះម៉ាក់មិនមកជាមួយទេ? »

« អ្នកម៉ាក់ប្រាប់ថាគាត់មានការបន្ទាន់ទើបមិនបានមកជាមួយ អ្នកមីងសុខសប្បាយទេ? »

« មីងសុខធម្មតាទេចុះ យូលី ក្រោយវះកាត់រួចនៅធ្វើទុក្ខអីទៀតឬអត់? »

« លោកគ្រូពេទ្យប្រាប់ឱ្យតាមដានអាការៈបន្តទៀតតែតាមសង្កេតមកតាំងពីវះកាត់រួចកូនមិនពិបាកអីទៀតទេ »

    លោកស្រី ម៉ារ៉េត ញញឹមពេលឃើញ យូលី ញញឹមបានស្រស់ចេញពីចិត្តឡើងវិញបែបនេះ។ គាត់ទុកនាងដូចជាកូនស្រីបង្កើតអ៊ីចឹងបើនាងលំបាកគាត់ក៏មិនសប្បាយចិត្តប៉ុន្មានដែរ។

« អង្គុយទៅកូន »

    យូលី ញញឹមហើយដាក់ខ្លួនអង្គុយនៅនឹងកន្លែងប្រចាំរបស់នាងបន្តិចក្រោយមក យ៉ុនហ្គី ក៏ចូលមកដល់ហើយអង្គុយក្បែរនាង។ អាហារពេលល្ងាចចាប់ផ្ដើមដោយមានការជជែកអមខ្លះៗតែមានតែ យ៉ុនហ្គី ប៉ុណ្ណោះដែលមិនសូវមាត់កព្រោះជាទំលាប់របស់គេទៅហើយ។

« អ៊ំឮ ហ្គីយ៉ុង ប្រាប់មកថាក្មួយជិតទៅរៀននៅជប៉ុនហើយពិតមែនទេ? »

   លោក ម៉ារ៉េត សួរបន្ថែមពីការចាកចេញទៅរៀនបន្តនៅឯជប៉ុននោះព្រោះគាត់មិនធ្លាប់គិតថានាងនឹងចាកចេញពីកូរ៉េនេះក្នុងរយៈពេលយូរឡើយ។

« មែនហើយលោកអ៊ំខ្ញុំចេញទៅសប្ដាហ៍ក្រោយនេះហើយ »

« សប្ដាហ៍ក្រោយ? លឿនយ៉ាងនេះអ្ហេស៎? »

ពិសោធចិត្តDove le storie prendono vita. Scoprilo ora