ភាគទី ៥២

140 2 0
                                    

# ១ឆ្នាំកន្លងផុតទៅ

    ពេលវេលាចេះតែដើរទៅមុខមិនដែលបកក្រោយមួយវិនាទីណាឡើយ មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងពីរឿងនេះ។ ធ្មិចបើកៗថ្ងៃទទួលសញ្ញាប័ត្ររបស់ ហ្គីយ៉ុង ក៏មកដល់ហើយវេលានេះក៏ជាវេលាដែល យូលី ត្រូវប្រឈមមុខនឹងគូដណ្ដឹងរបស់ខ្លួនជាថ្មី។

    យូលី រៀបចំខ្លួនចាកចេញពីផ្ទះជាមួយ យ៉ុនហ្គី ដោយប៉ាម៉ាក់របស់គេបានទៅដល់សកលវិទ្យាល័យជាមួយនឹង ហ្គីយ៉ុង មុនទៅហើយ។ យូលី ចូលមកអង្គុយក្នុងឡានហើយប្រគល់ឯកសារមួយទៅឱ្យ យ៉ុនហ្គី ដែលអង្គុយនៅកន្លែងបើកនោះហើយ យ៉ុនហ្គី ក៏យកវាទុកនៅខាងក្រោយកៅអីឡានរបស់នាងរួចបញ្ឆេះឡានចាប់ផ្ដើមបើកចេញទៅ។

« ឯកសារកុងត្រាបន្តក្នុងនោះមានពីរច្បាប់មួយបន្តមួយឆ្នាំមួយទៀតពីរឆ្នាំ ពេញចិត្តមួយណាស៊ីញ៉េមួយហ្នឹងទៅ »

« ហេតុអីត្រូវធ្វើដល់់ទៅពីរឆ្នាំ? »

    យ៉ុនហ្គី សួរទាំងដែលខ្លួនកំពុងតែបើកឡានឆ្ពោះទៅអបអរការបញ្ចប់ការសិក្សារបស់ប្អូនឯសាកលវិទ្យាល័យ។

« ខ្ញុំមិនចង់ហត់រៀបឯកសារមកឱ្យមួយឆ្នាំម្ដង ​»

« ច្បាស់ហើយថាចង់តម្ដងពីរឆ្នាំ? »

« បើមិនច្បាស់ក៏ខ្ញុំមិនធ្វើដែរ »

     យ៉ុនហ្គី លែងតបតហើយបន្តបើកឡានរហូតទៅដល់កន្លែងកម្មវិធីស្របពេលដែលកម្មវិធីក៏ចាប់ផ្ដើមល្មម។ កម្មវិធីប្រព្រឹត្តទៅរហូតដល់វេន ហ្គីយ៉ុង ជាអ្នកទទួលសញ្ញាប័ត្រម្ដង យូលី ក៏សំលឹងទៅមិត្តរបស់ខ្លួនទាំងរលីងរលោងព្រោះមិនយូរទៀតទេនាងក៏នឹងបានស្គាល់អារម្មណ៍នេះដូចជាគេដែរ។ គ្រាន់តែ ហ្គីយ៉ុង ទទួលសញ្ញាប័ត្រហើយភ្លាមគ្រួសារ ម៉ារ៉េត និង យូលី ក៏ប្រញាប់ចូលទៅរកគេដើម្បីអបអរបន្ថែមតែដោយនេះជាថ្ងៃបញ្ចប់ការសិក្សារបស់គេដូចនេះគេមិនបាននិយាយយូរជានោះទេ ត្រូវរត់ទៅថតរូបជាមួយមិត្តរួមថ្នាក់រួមជំនាន់ផងសាស្ត្រាចារ្យដែលបង្រៀនផងចុងក្រោយក៏ថតរូបជាមួយគ្រួសារបានបន្តិចគ្រួសាររបស់គេនិង យូលី ក៏ចាកចេញពីកម្មវិធីទុកឱ្យគេនៅអបអរបន្តជាមួយមិត្តរួមជំនាន់ឯទៀតរហូតព្រលប់ទើបបានត្រឡប់មកផ្ទះវិញ។

ពិសោធចិត្តDonde viven las historias. Descúbrelo ahora