ក្រោយពីជជែកនឹងលោកស្រី ម៉ារ៉េត អស់ពេលយូរគួរសម យូលី និងលោកស្រីក៏ត្រឡប់មកកន្លែងញ៉ាំអាហារជួបជុំវិញស្របពេលដែលគ្រប់គ្នាកំពុងរៀបចំរើចានយកទៅលាងនិងរៀបចំទុកដាក់តុកៅអីទៅម្ខាង។ យូលី និងលោកស្រី ម៉ារ៉េត ឃើញបែបនោះក៏ប្រញាប់ទៅជួយដោយ យូលី ជាអ្នកលាងចានឯលោកស្រី ម៉ារ៉េត ជាអ្នករៀបចំទុកដាក់សំរាម។ ក្រោយពីរៀបចំរួចអ្នកគ្រប់គ្នាក៏ចូលទៅបន្ទប់សំរាករៀងៗខ្លួនដោយ យ៉ុនហ្គី ក៏ត្រូវគេងជាមួយប្អូនប្រុសព្រោះមិនចង់បើកបន្ទប់រៀងខ្លួនវាមិនសប្បាយដូចគេងជុំគ្នាទេ។
« ហ្អឹម... »
យ៉ុនហ្គី ដកដង្ហើមធំគេងរើទៅរើមកដល់ថ្នាក់ ហ្គីយ៉ុង ដែលគេងក្បែរនោះគេងមិនលក់បញ្ឈរភ្នែកតាមគេដែរ។
« ហ៊ើយ! »
យ៉ុនហ្គី បន្លឺសំលេងធុញទ្រាន់ខ្លាំងៗហើយក្រោកមកអង្គុយនាំឱ្យ ហ្គីយ៉ុង ក្រោកមកតាមហើយឈោងបើកភ្លើងអំពូលរាត្រីបន្តិច។
« ហើយបងកើតអី? ឮតែដកដង្ហើមធំហេហ៊ើយយូរមកហើយ »
ហ្គីយ៉ុន ចងចិញ្ចើមសួរទាំងមិនយល់នាំឱ្យ យ៉ុនហ្គី មកមើលមុខគេបន្តិចហើយបែរខ្លួនមកអង្គុយទល់មុខតែម្ដង។
« យើងសួរបន្តិចចុះ ឯងចង់រៀបការនៅអាយុប៉ុន្មាន? »
« គិតពីរឿងរៀបការទៀតហើយ? បើចំពោះខ្ញុំប្រហែលជា27គឺសមគួរហើយមិនក្មេងពេកល្មមម៉ាស្អាតថ្ងៃរៀបការ »
« យើងគិតថា30ទើបសម »
« សោកស្ដាយផងបងត្រូវរៀបការឆ្នាំក្រោយនេះហើយខ្ញុំជួយមិនបានទេ »
ហ្គីយ៉ុង និយាយទាំងញញឹមបន្តិចរួចដាក់ខ្លួនគេងវិញទាញភួយមកឃ្លុំជិតឯ យ៉ុនហ្គី ក៏ដកដង្ហើមធំហើយបិទភ្លើងវិញមុននឹងដាក់ខ្លួនគេងយកដៃគងថ្ងាសគិតបន្ត។
<< តែរាល់ថ្ងៃយើងគ្មានអីផ្សេងដែលត្រូវធ្វើទេ រៀនក៏ចប់ការងារក៏មានធ្វើ លុយក៏មានចាយ អ៊ីចឹងយើងគួរតែរៀបការប៉ុន្តែទោះយើងមិនទាន់មើលឃើញអ្នកណាត្រូវចិត្តក៏ដោយក៏យើងមិនចង់រៀបការជាមួយ យូលី ដែរយើងគួរធ្វើយ៉ាងម៉េចទៅ? >>
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?