យ៉ុនហ្គី ក្រោកពីព្រលឹមហើចេញពីផ្ទះទៅរករោងចក្រនៅឯជាយក្រុងសឹងតែចូលដល់ខេត្តក្យ៉ុងហ្គីទៅហើយ។ មកដល់រោងចក្រភ្លាម យ៉ុនហ្គី ក៏មិនបានរកអាហារពេលព្រឹកអីញ៉ាំដែរគឺប្រញាប់ចូលទៅរកអ្នកគ្រប់គ្រងទីនេះនិយាយពីការផលិតតែម្ដង។
« ម៉ាស៊ីនជាប់រវល់ច្រើនហើយកប្បាសដែលប្រមូលមកបានគឺសំរាប់តែផលិតក្រណាត់ដែលត្រូវលក់ចេញតែប៉ុណ្ណោះបែបនេះហើយទើបពួកយើងមិនបានប្រើប្រាស់វត្ថុធាតុដើមត្រឹមត្រូវតាមការចង់បានរបស់លោកអគ្គនាយក »
អ្នកគ្រប់គ្រងការផលិតនិយាយឡើងទាំងឱនមុខចុះសារភាពត្រង់ៗតែម្ដងថាខ្លួនមិនបានផលិតតាមការដែលលោក ម៉ារ៉េត ចង់បាន។
« ខ្វះច្រើនណាស់មែនទេបានជាក្រណាត់គំរូចេញមករឹងកំព្រឹសបែបនេះ? »
« ពួកយើងប្រើកប្បាសក្នុងកំរិតស្មើនឹងក្រណាត់កាតុងធម្មតាដែរតែពួកយើងប្រើទឹកថ្នាំធ្វើឱ្យទន់លឿនទើបយកទៅឱ្យលោកអគ្គនាយកទាន់ពេលតែមិននឹកស្មានថាវារឹងជាងក្រណាត់ធម្មតាបែបនេះ »
« មិននឹកស្មាន? លោកអគ្គនាយកទុកពេលឱ្យពួកលោកផលិតក្រណាត់គំរូនេះមួយខែហើយ ពួកលោកយកពេលទៅធ្វើអីខ្លះ? បើខ្វះវត្ថុធាតុដើមហេតុអីមិនរាយការណ៍ទៅថ្នាក់លើឱ្យដឹងនឹងបានប្រាប់អ្នកចំការឱ្យញាប់ដៃញាប់ជើងបញ្ជូនវាមកលោកឱ្យបានគ្រប់គ្រាន់? លោកសុខចិត្តប្រើថ្នាំបន្ថែមនាំឱ្យខូចគុណភាពក្រណាត់របស់យើងអ៊ីចឹងអ្ហេ៎ះ? »
« សូមទោសផងលោកប្រុស ពួកយើងនឹងមិនធ្វើឱ្យមានកំហុសម្ដងទៀតទេ »
« ជំនួសឱ្យពាក្យសុំទោសលោកត្រូវផលិតក្រណាត់គំរូថ្មីក្នុងពេលប្រាំថ្ងៃឱ្យរួចរាល់លោកធ្វើបានមែនទេ? »
« ប៉ុន្តែ...ពួកយើងកំពុងតែខ្វះកប្បាស »
« ដកពីក្រណាត់ដែលត្រូវផលិតលក់សិនទៅ ក្រែងមានការកម្ម៉ង់ខ្លះនៅយូរទៀតទើបត្រូវបញ្ជូនទំនិញទៅមែនទេ? សំខាន់គឺក្រណាត់គំរូនេះដែលខ្ញុំនិងលោកអគ្គនាយកត្រូវការនៅសប្ដាហ៍ក្រោយ »
« បាទលោកប្រុស! »
យ៉ុនហ្គី អស់អីត្រូវនិយាយគេក៏ក្រោកចេញពីបន្ទប់ពិភាក្សានោះហើយដើរមើលរោងចក្ររបស់គេមួយជុំសិនមុននឹងចេញទៅវិញ។ ដោយសារតែរោងចក្រនេះធំ មានច្រើនផ្នែកគេមិនអាចចូលមើលបានគ្រប់ផ្នែកនោះទេបានត្រឹមតែដើរក្រឡឹងមួយជុំមិនបានពិនិត្យរួចចាកចេញទៅ។ យ៉ុនហ្គី ចេញពីរោងចក្រតែមិនបានត្រឡប់មកសេអ៊ូលវិញភ្លាមឡើយ ផ្ទុយទៅវិញគេបែរជាហួសទៅរកចម្ការរបស់គេឯជាយក្រុងក្យ៉ុងហ្គីឯណោះដើម្បីទៅមើលឱ្យច្បាស់ថាកម្មករធ្វើការរបៀបម៉េចបានជាដឹកជញ្ជូនទៅរោងចក្រទាំងខ្វះខាតបែបហ្នឹង។ តាមពិតទៅរឿងក្រណាត់គំរូនេះបើមានបញ្ហាគេអាចពន្យាពេលបានបើតាមចិត្តដែលមិនចង់ទៅជួបលោក ហ៊ីម៉ា របស់គេប៉ុន្តែដោយសារតែមិនចង់ទុកបញ្ហាចោលមានតែព្យាយាមពន្លឿនឱ្យរួចរាល់ទាន់ពេលវេលាកំណត់។
![](https://img.wattpad.com/cover/301467042-288-k989029.jpg)
ESTÁS LEYENDO
ពិសោធចិត្ត
Fanficការដែលរាប់អានគ្នាជាបងប្អូនវាជារឿងល្អណាស់ទៅហើយសំរាប់ពួកគេ តែសុខៗចាស់ទុំទាំងសងខាងក៏ផ្លាស់ប្ដូរទំនាក់ទំនងពួកគេមកជាគូដណ្ដឹងវិញ តើគូដណ្ដឹងមួយគូនេះអាចនឹងមានថ្ងៃស្រឡាញ់គ្នាក្នុងន័យស្នេហានិងបានរៀបការជាមួយគ្នាយ៉ាងសមប្រកបឬអត់?