ភាគទី ៧៣

116 2 0
                                    

    ការត្រឡប់មកពីជប៉ុនលើកនេះ យ៉ុនហ្គី បែរជាមានអារម្មណ៍ល្អយ៉ាងចំលែក អារម្មណ៍មួយជាឥទ្ធិពលវិជ្ជមានដែលគេមិនធ្លាប់ទទួលបានពីមុនសូម្បីតែគេខ្លួនឯងក៏មិនច្បាស់ថាមកពីហេតុអ្វី។ កន្លងទៅអស់ជាច្រើនថ្ងៃច្រើនខែអារម្មណ៍របស់ យ៉ុនហ្គី ក៏មិនបានផ្លាស់ប្ដូរទៅណាគ្រាន់តែថាគេដូចជាកំពុងតែរង់ចាំអ្វីមួយដែលល្អមកដល់ទើបអារម្មណ៍របស់គេចេះតែសប្បាយតាមនោះដែរទៅ។

រីង! រីង!

    កំពុងអង្គុយធ្វើការសុខៗស្រាប់តែទូរស័ព្ទរបស់ យ៉ុនហ្គី រោទិ៍ឡើងទើបគេលើកមកមើលហើយចុចទទួលទាំងមន្ទិលព្រោះម្ចាស់គណនីដែលខលមករកគេតាមអាយជីនេះមិនងាយទាក់ទងមកគេឡើយតែក៏ប្រសើរជាងនាយដែរដែលមិនទាក់ទងទៅមុនសោះតែម្ដង។

« មានការអី? »

< ចាងមី ឈប់ធ្វើការនៅក្រុមហ៊ុនរបស់លោកហើយហ្អេស៎? >

« អ្នកណាប្រាប់នាង? »

< បើកឯកសារដែលខ្ញុំផ្ញើរឱ្យមើលទៅ >

    យូលី ស្ងាត់មាត់បន្តិចក៏ឆ្លើយមកវិញទើប យ៉ុនហ្គី ប្រញាប់បើកឆាតមើលក៏ឃើញនាងផ្ញើរពាក្យស្នើរសុំចូលធ្វើការរបស់ ចាងមី នៅឯហាងសំលៀកបំពាក់ធំប្រចាំប្រទេសកូរ៉េរបស់ ហ៊ីម៉ា។

« យើងមិនបានដឹងទេថា ចាងមី ឈប់ទេ ព្រឹកមិញយើងឃើញនាងមកធ្វើការធម្មតាទេតើ »

< ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះព្រោះមិនសមណាធ្វើការជាមួយលោកសុខៗចង់មកធ្វើជាអ្នកទទួលភ្ញៀវក្នុងហាងខ្ញុំទៅវិញ >

« ប៉ុណ្ណឹងចុះ យើងនឹងហៅ ចាងមី មកសួរឱ្យច្បាស់ »

     យូលី មិនទាន់នឹងបានតបអីមកវិញផង យ៉ុនហ្គី ក៏ផ្ដាច់ការទាក់ទងជាមួយនាងហើយប្រញាប់ខលរក ហ្គីយ៉ុង ឱ្យបញ្ជូន ចាងមី មកជួបគេភ្លាម។

« នាងចង់ឈប់ធ្វើការនៅទីនេះហ្អេស៎? »

    យ៉ុនហ្គី ចោទសួរទៅអ្នកដែលកំពុងតែឱនមុខចុះចំពោះមុខខ្លួនទាំងមិនអស់ចិត្ត។ ទោះជាក្រោយមកពួកគេលែងមានទំនាក់ទំនងពិសេសជាមួយគ្នាក៏ដោយតែ យ៉ុនហ្គី​ ក៏មិនគិតចង់ឱ្យនាងលាឈប់ពីក្រុមហ៊ុនរបស់គេដែរ យ៉ាងណានាងក៏ជាបុគ្គលិកម្នាក់ដែលធ្វើការបានល្អកន្លងមក។

ពិសោធចិត្តDove le storie prendono vita. Scoprilo ora